ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាស្នើឥណ្ឌាឲ្យបន្តជួយជួសជុលប្រាសាទបុរាណខ្មែរ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានស្នើដល់សភានៃសាធារណរដ្ឋឥណ្ឌា បន្តជួយជួសជុលប្រាសាទបុរាណ និងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្ម ខណៈប្រទេសមួយនេះ កំពុងមានគម្រោងអភិវឌ្ឍន៍ វិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។

ក្នុងឱកាសប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌាលោក អំ បឺរឡា (Om Birla) មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចពញាចក្រី ហេង សំរិន លើកឡើងថា ឥណ្ឌាជាសហប្រធាន ICC ព្រះវិហារ ដែលអនុវត្តការស្តារបេតិកភណ្ឌប្រាសាទបាយ័ន និងប្រាសាទព្រះវិហារ ហេតុនេះកម្ពុជាចង់បានការជួយក្នុងកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌវប្បធម៌នៅកម្ពុជាពីភាគីឥណ្ឌាបន្តទៀត ដោយសារប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។

ជាមួយគ្នានេះ ប្រធានរដ្ឋសភាកម្ពុជាក៏បានស្នើសុំភាគីឥណ្ឌាពន្លឿនដល់ការបង្កើតឱ្យមានកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទំាងពីរ និងបន្តគំាទ្រការបណ្តុះបណ្តាលធនធាន មនុស្សនៅកម្ពុជាផងដែរ ខណៈភាគីនៃសភាប្រទេសទាំងពីរ បានបេ្តជ្ញារួមគ្នាលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌាលោក អំ បឺរឡា (Om Birla) បានទទួលសំណើរបស់ ប្រធានរដ្ឋសភា និងសន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមាននាពេលក្រោយទៀត។ លោកបន្តថា ប្រទេសឥណ្ឌា ក៏មានគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទំាងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា

តាមការឲ្យដឹងរបស់ប្រធានរដ្ឋសភា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានបើកស្ថានទូតនៅកម្ពុជាកាលពីឆ្នាំ១៩៨១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក