ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធីបតីកូរ៉េខាងត្បូងស្នើរសុំឱ្យលោក គីម ប្តេជ្ញាចិត្តចំពោះកិច្ចចរចាបញ្ហាអន្តរកូរ៉េជាមួយមេដឹកនាំកូរ៉េខាងត្បូងថ្មី

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលផុតអាណត្តិបានស្នើឱ្យមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un រក្សាការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដោយនិយាយថា ការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញនៅពេលនេះ គឺអាស្រ័យលើរដ្ឋាភិបាលថ្មីរបស់លោក Yoon Suk-yeol។

លោក Moon បានផ្ញើលិខិតមួយច្បាប់ទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក Kim ដែលក្នុងនោះលោកបាននិយាយថា៖ «យុគសម័យនៃការប្រឈមមុខដាក់គ្នា» គួរតែបញ្ចប់ដោយការសន្ទនា ហើយបានបង្ហាញក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័សនៃកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ផងដែរថា លោក Yoon Suk-yeol ដែលជាអតីតព្រះរាជអាជ្ញា និងមេធាវីបានឈ្នះឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដើម្បីជំនួសតំណែងរបស់លោក Moon Jae-in ដែលផុតអាណត្តិនោះ។ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង ធ្លាប់បានសន្យាអនុវត្តគោលនយោបាយជាច្រើន ដែលខ្លួនបានផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត ក្នុងនោះមានដូចជា ការកែលម្អជីវភាពប្រជាជន ការកែលម្អប្រជាជន ដោះស្រាយជំងឺកូវីដ-១៩ និងបញ្ហាផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក