ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីអង់គ្លេសគាំទ្រឱ្យយកទាហានអ៊ុយក្រែនទៅហ្វឹកហ្វឺននៅចក្រភពអង់គ្លេស

ញូវដេលី៖ ទាហានអ៊ុយក្រែនមួយចំនួនកំពុងត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសអង់គ្លេសជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ខណៈដែលនាយករដ្ឋមន្រ្តី Boris Johnson បង្កើនការគាំទ្រ។ អ្នកនាំពាក្យរបស់ Johnson បាននិយាយថា កងទ័ពបានចាប់ផ្តើមហ្វឹកហាត់ជាមួយនឹងរថពាសដែកល្បាតដែលផ្តល់ដោយចក្រភពអង់គ្លេសក្នុងខែនេះ។

ចក្រភពអង់គ្លេសកំពុងផ្តល់ឱ្យអ៊ុយក្រែននូវរថពាសដែកល្បាតចំនួន ១២០គ្រឿង រួមទាំងរថយន្ត Mastiff ដែលអាចប្រើជារថយន្តឈ្លបយកការណ៍ល្បាត។ អ្នកនាំពាក្យបាននិយាយថា ចក្រភពអង់គ្លេស រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងផ្តល់ឧបករណ៍យោធាប្រភេទថ្មីដល់ទាហានអ៊ុយក្រែន ដែលពួកគេប្រហែលជាមិនធ្លាប់ប្រើប្រាស់ពីមុនមក។

អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «វាសមស្របដែលពួកគេទទួលបានការបណ្តុះបណ្តាលចាំបាច់»។

មេដឹកនាំអង់គ្លេសបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដោយនិយាយជាមួយគាត់សួរសុខទុក្ខតាមទូរស័ព្ទជាទៀងទាត់។

ចាប់តាំងពីសង្គ្រាមរុស្ស៊ី អ៊ុយក្រែនចាប់ផ្តើមមក ចក្រភពអង់គ្លេសបានផ្តល់អាវុធប្រឆាំងនាវា ប្រឆាំងយន្តហោះ និងអាវុធប្រឆាំងរថក្រោះធុនស្រាលដល់អ៊ុយក្រែន ដែលមានប្រយោជន៍សម្រាប់ចល័តយន្តហោះចម្បាំងអ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រឆាំងនឹងរថពាសដែករបស់រុស្ស៊ី។

យោធាសហរដ្ឋអាមេរិកក៏កំពុងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនលើការប្រើប្រាស់កាំភ្លើងធំ Howitzer ខណៈពេលដែលចក្រភពអង់គ្លេសកំពុងបណ្តុះបណ្តាលជនជាតិអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញឱ្យប្រើអាវុធប្រឆាំងយន្តហោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក