ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

បុគ្គល ១៤នាក់ ត្រូវបាន រដ្ឋបាលខេត្តកំពង់ធំ យកអនុវត្តពិន័យនិងធ្វើការអប់រំព្រោះមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

(កំពង់ធំ) អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបង្ហោះសារក្នុងទំព័រ Facebook ផ្លូវការរបស់លោកថា ៖ រដ្ឋបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានសម្រេចអនុវត្តពិន័យអន្តរការណ៍ និងធ្វើការអប់រំយុវជនចំនួន០៩នាក់ និងស្រាវជ្រាវមុខ សញ្ញា០៥នាក់បន្ថែមទៀត ដែលមិនគោរពវិធាន ការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបានធ្វើការជួបជុំប្រមូលផ្ដុំគ្នាទទួលទានគ្រឿងស្រវឹង និងបានធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គម (Tik Tok) យ៉ាងគឃ្លើន ដោយមិនគោរពតាមបម្រាមរបស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការហាមឃាត់មិនឲ្យមានការជួបជុំ ផឹកសុី។

លោកអភិបាលខេត្តកំពង់ធំ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក