ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកនឹងផ្តល់ជំនួយ ៥០០លានដុល្លារទៀតដល់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីបន្តដង្ហើមដក

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់ចំនួន ៥០០លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយដល់រដ្ឋាភិបាលប្រទេសនេះបន្តប្រតិបត្តិការរដ្ឋាភិបាលសំខាន់ៗ នេះតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ។

លោកស្រី Yellen បានប្រាប់សន្និសីទសារព័ត៌មានថា លោកស្រីបានចែករំលែកផែនការជំនួយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal កាលពីថ្ងៃព្រហស្បតិ៍។

លោកស្រីថា៖ «តម្រូវការរបស់អ៊ុយក្រែនគឺជារឿងបន្ទាន់ ហើយយើងគ្រោងនឹងដាក់ជំនួយផ្ទាល់នេះទៅកាន់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ […] យើងដឹងថានេះគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលអ៊ុយក្រែននឹងត្រូវការកសាងឡើងវិញ ហើយខ្ញុំប្តេជ្ញាធ្វើការជាមួយសភា និងសម្ព័ន្ធមិត្ត និងដៃគូអន្តរជាតិរបស់យើង ដើម្បីកសាងការគាំទ្រនេះក្នុងរយៈពេលមធ្យមនិងវែង»។

ជំនួយថ្មីនេះ នឹងជួយអ៊ុយក្រែន ផ្តល់ប្រាក់បៀវត្សរ៍ ប្រាក់សោធននិវត្តន៍ និងមូលនិធិកម្មវិធីសង្គមចាំបាច់ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ ដែលកាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក