ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

World Bank: ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ុយក្រែនខូចខាតប្រមាណ ៦០ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ប្រទេសអ៊ុយក្រែន ពីការឈ្លានពានរបស់រុស្ស៊ី បានកើនឡើងដល់ ៦០ពាន់លានដុល្លារ ហើយនឹងកើនឡើងបន្ថែមទៀតប្រសិនជាសង្រ្គាមនៅតែបន្ត។

លោក Malpass បានប្រាប់សន្និសីទធនាគារពិភពលោកស្តីពីតម្រូវការជំនួយហិរញ្ញវត្ថុរបស់អ៊ុយក្រែនថា៖ «ពិតណាស់សង្រ្គាមនៅតែបន្តកើតមាន ដូច្នេះការការខូចខាតនោះកំពុងកើនឡើង»។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងសុន្ទរកថាតទៅកាន់សន្នីសិទមួយដោយបានគូសបញ្ជាក់ពីការចំណាយនិងតម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែន។ លោកថា អ៊ុយក្រែនត្រូវការលុយ ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីទប់នឹងការខាតបង់សេដ្ឋកិច្ចដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសរបស់គាត់។

លោក Zelenskiy បាននិយាយថា៖ «ហើយយើងនឹងត្រូវការរាប់រយពាន់លានដុល្លារដើម្បីសាងសង់ឡើងវិញនូវអ្វីៗទាំងអស់នេះនៅពេលក្រោយ»។

លោកបានអំពាវនាវឱ្យប្រទេសដែលបានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ឱ្យប្រើប្រាស់ប្រាក់នោះ ដើម្បីជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្គ្រាម ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ដែលបានចូលរួមសន្និសីទដោយផ្ទាល់បាននិយាយថា GDP របស់អ៊ុយក្រែនអាចធ្លាក់ចុះពី ៣០% ទៅ ៥០% ដោយមានការខាតបង់ដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៥៦០ពាន់លានដុល្លាររហូតមកដល់ពេលនេះ។

លោក Shmyhal បាននិយាយថា៖ «ប្រសិនបើយើងមិនបញ្ឈប់សង្រ្គាមនេះទេ ការខាតបង់នឹងកើនឡើងយ៉ាងខ្លាំង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក