ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរព្រះវិហាររៀបចំទល់ទ្ររចនាសម្ព័ន្ធប្រាសាទព្រះវិហារដើម្បីរក្សារចនាសម្ព័ន្ធប្រាសាទនិងសុវត្ថិភាព

ព្រះវិហារ៖ អាជ្ញាធរព្រះវិហារកាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០២២ បានធ្វើពិធីសែនព្រែនបើកការដ្ឋានសម្រាប់ការងារអភិរក្សទល់ទ្ររចនាសម្ក័ន្ធប្រាសាទព្រះវិហារដែលមានហានិភ័យដើម្បីការពារប្រាសាទក៏ដូចជាសុវត្ថិភាពដល់អ្នកទេសចរណ៍។

ប្រាសាទព្រះវិហារ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដែលមានទីតាំងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពេលនេះត្រូវបានអាជ្ញាធរជាតិព្រះវិហាររៀបចំសសរទល់ផ្អោបនៅតាមទីតាំងគោបុរៈមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់ប្រាសាទ។ ក្រុមការងារបច្ចេកទេសបានទល់ទ្ររចនាសម្ព័ន្ធប្រាសាទព្រះវិហារដែលមានហានិភ័យខ្ពស់ ក្នុងនោះមានការទល់ទ្រសសរថ្មភក់នៅគោបុរៈទី២ ចំនួន ៥ទីតាំង ទល់ទ្រសសរផ្អោបនៅគោបុរៈទី៣ ចំនួន ១ទីតាំង និងទល់ទ្ររចនាសម្ព័ន្ធធ្នឹមនៅគោបុរៈទី៤ ចំនួន ៣ទីតាំង។

អាជ្ញាធរជាតិសូមបញ្ជាក់ថា៖ «ការងារទល់ទ្រទីតាំងដែលមានហានិភ័យខ្ពស់ទាំងនេះ បានសិក្សាដោយក្រុមមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ ដែលបានទទួលការផ្តល់អនុសាសន៍គាំទ្រដោយអ្នកជំនាញអន្តរជាតិ យូនេស្កូ (UNESCO) តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear)»។

ការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទទាំងនេះក្រុមការងាររំពឹងថានឹង អាចកាត់បន្ថយនូវហានិភ័យកម្រិតខ្ពស់ រក្សាបាននូវលំនឹងរចនាសម្ព័ន្ធប្រាសាទ និងការពារសុវត្ថិភាពដល់ភ្ញៀវទេសចរទៅថ្ងៃអនាគត។

ប្រាសាទព្រះវិហារគឺជាប្រាសាទហិណ្ឌូបុរាណមួយដែលត្រូវបានសាងសង់ឡើងកំឡុងសម័យអាណាចក្រខ្មែរដែលស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ៥២៥ម៉ែត្រ នៅជួរភ្នំដងរ៉ែកខេត្តព្រះវិហារប្រទេសកម្ពុជា។ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយយូណេស្កូនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងថៃ ដណ្ដើមប្រាសាទព្រះវិហារក្នុងឆ្នាំ២០១១ ប្រាសាទព្រះវិហារត្រូវបានរងការខូចខាតជាដំណំដោយសារការបាញ់គ្រាប់ផ្លោងរបស់ទាហានថៃមកលើតំបន់ប្រាសាទ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក