ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបាត់ដំបងសិក្សារៀបចំស្លាកយីហោថ្មីដើម្បីរក្សាសម្រស់នៃផ្ទះដែលបន្សល់ពីសម័យអាណានិគម

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានដឹកនាំកិច្ចប្រជុំលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ដើម្បីរៀបចំឱ្យមានសោភ័ណភាពនៃទីក្រុងបេតិកភណ្ឌនៃអតីតអាណានិគមបារាំងមួយនេះ។

កិច្ចប្រជុំរៀបចំឡើងនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្តបាត់ដំបងនេះបានពិភាក្សាលើការបង្កើតក្រុមការងារមួយដើម្បីធ្វើការសិក្សាអំពីការកាត់សំយ៉ាប ការរៀបចំប្លង់គំរូសំយ៉ាបថ្មីដែលត្រូវសាងសង់ សិក្សាអំពីតម្លៃនៃការសាងសង់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋរស់នៅតំបន់ដែលរដ្ឋបាលខេត្តត្រូវបានកំណត់ឲ្យមានការរុះរើសំយ៉ាបផ្ទះចាស់ដែលគ្មានសណ្ដាប់ធ្នាប់មកប្រើប្រាស់សំយ៉ាបផ្ទះថ្មី។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បញ្ជាក់ថាការធ្វើបែបនេះគឺដើម្បីរក្សាសម្រស់នៃផ្ទះបុរាណដែលបន្សល់មកពីសម័យអាណានិគមបារាំង បង្កើនគុណតម្លៃនៃតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង។

បន្ថែមពីនេះលោក សុខ លូ ក៏បានជំរុញណែនាំបន្ថែមដល់ក្រុមការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងបាត់ដំបង ពិសេសផ្លូវជុំវិញផ្សារនានា ក្រៅពីនោះបញ្ហាបរិស្ថាន និងសំរាមនៅក្នុងក្រុង ត្រូវធ្វើឱ្យបានលឿននិងអស់ទាន់ពេលវេលាធ្វើយ៉ាងណាកុំឱ្យក្រុងបាត់ដំបងក្លាយជាទីក្រុងសំរាមឲ្យសោះ គឺត្រូវរួមគ្នាគិត រួមគ្នាធ្វើដើម្បីទីក្រុងបាត់ដំបងកាន់តែស្អាតមានសោភណ្ឌភាពស្រស់បំព្រងគ្រប់រដូវកាល ។

លោកក៏បានបញ្ជាឱ្យសិក្សាអំពីលទ្ធភាពដែលអាចរៀបចំចំណតយានយន្ត កន្លែងថតរូបជាដើម នៅរង្វង់មូលលោកតាដំបងក្រញ៉ូង ជាពិសេសត្រូវដាំដើមឈើនៅក្នុងក្រុងបន្ថែមទៀតដើម្បីឱ្យមានសោភ័ណភាពបៃតងស្រស់ កាន់តែទាក់ទាញ បង្កើនសក្ដានុពលទេសចរណ៍ក្នុងខេត្ត។

ខេត្តបាត់ដំបង គឺជាខេត្តធំទីពីរនៅក្នុងប្រទេសកម្ពុជា។ ទីក្រុងបាត់ដំបងគឺជាទីក្រុងស្រស់ស្អាតមួយនៅអមតាមបណ្តោយដងស្ទឹងសង្កែដែលមានសំណង់រចនាបទផ្ទះសល់ពីសម័យអាណានិគមន៍បារាំងច្រើនជាងគេ បានក្លាយសម្បត្តិបេតិកភ័ណ្ឌជាតិ និងពិភពលោក ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នៅអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរកន្លងខេត្តបាត់ដំបងគឺជាខេត្តដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេដែលមានអ្នកទៅទេសចរណ៍ជាង ៦៥ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក