ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃឃាត់ខ្លួនពលករខ្មែរ១៧នាក់និងមេខ្យល់ជនជាតិថៃម្នាក់ក្រោយឆ្លងដែនខុសច្បាប់ចូលដីខ្លួន

បន្ទាយមានជ័យ៖ នគរបាលខេត្តស្រះកែវ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ១៧នាក់ និងមេខ្យល់ជាបុរសជនជាតិថៃម្នាក់ អាយុ ៥៣ឆ្នាំ ដែលបានលួចដឹកពលរដ្ឋខ្មែរតាមរថយន្តមួយគ្រឿងនៅបរិវេណភូមិហួយ ក្រៃតាយ ថ្នល់ទ័ពព្រិច-វ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ចូលទឹកដីថៃដោយខុសច្បាប់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់ប្រទេសថៃ។

ក្រោយការត្រួតពិនិត្យក្នុងរថយន្ត ប្រទះឃើញពលករខ្មែរ ១៧នាក់ (ស្រី៩នាក់ ក្មេងប្រុស៣នាក់)។ ក្រោយពីសមត្ថកិច្ចថៃសួរនាំពួកគេបានសារភាពថា ពួកគេបានចំណាយលុយឱ្យមេខ្យល់នាំឆ្លងដែនក្នុងម្នាក់៥០០បាត ដោយមេខ្យល់នាំទៅស្រុកវ៉ាំង ណាំយេន បន្ទាប់មកមានអ្នកមកទទួលហើយបញ្ជូនទៅឱ្យជនជាតិខ្មែរ ដោយចំណាយលុយក្នុងម្នាក់៥០០០បាត ដើម្បីទៅធ្វើការនៅផ្សារថៃ។

ក្រោយពីសួរនាំ សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរទាំងអស់ព្រមទាំងតៃកុងឡាននិងឡានទៅប្រគល់ឲ្យជំនាញដើម្បីចាត់ការតាមច្បាប់បន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក