ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងទេសចរណ៍អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយឱ្យភ្ញៀវទេសចរណ៍មកលេងកម្ពុជា ខណៈការធ្វើចត្តាឡីស័កសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំងនៅត្រឹម ៧ថ្ងៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៍អំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ ជួយផ្សព្វផ្សាយដល់ដៃគូរអន្តរជាតិទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិឱ្យ មកទស្សនាកម្ពុជា ខណៈការធ្វើចត្តាឡីស័កសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំងត្រូវបានបន្ធូបន្ថយមកនៅត្រឹម ៧ថ្ងៃ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ដោយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្តៅ» ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលរយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរអន្តរជាតិ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ សម្រួលរយៈពេលធ្វើចត្តាឡីស័កពី ១៤ថ្ងៃមក ៧ថ្ងៃវិញទាំងអ្នកដំណើរជាជនជាតិខ្មែរបរទេសទាំងអស់។

ទោះបីយ៉ាងណាក៏ដោយអ្នកដំណើរទាំងនោះត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ បន្ទាប់ពីបញ្ចប់ចត្តាឡីស័កសម្រាប់អ្នកដំណើរតាមជើងយន្តហោះ និងត្រូវធ្វើតេស្តរហ័ស ២ដងសម្រាប់អ្នកដំណើរដែលចូលមកតាមព្រំដែនគោកដោយម្ដងនៅថ្ងៃចូលធ្វើចត្តាឡីស័ក និងម្ដងទៀតនៅពេលបញ្ចប់ចត្តាឡីស័ក។

ក្រោយមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលបានតម្រូវឱ្យមានលក្ខខណ្ឌចត្តាឡីស័កចំនួន ១៤ថ្ងៃសម្រាប់អ្នកដំណើរដែលចូលពីបរទេសទាំងអស់។ ទោះជាយ៉ាងដោយសារការរកឃើញវ៉ាក់សាំងនិងយុទ្ធនាការចាក់ជូនពលរដ្ឋបានជោគជ័យ រដ្ឋាភិបាលបានសម្រេចលើកលែងលក្ខខណ្ឌនេះចំពោះអ្នកដំណើរណាដែលចាក់វ៉ាក់សាំងបានពេញលេញ ខណៈអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬមិនបានចាក់គ្រប់គ្រាន់គឺនៅតែមានលក្ខខន្តចត្តាឡីស័ក ១៤ថ្ងៃដដែល រហូតទើបមានសេចក្ដីសម្រេចថ្មីនៅពេលនេះដែលបានកាត់បន្ថយអស់ពាក់កណ្ដាលនៃថ្ងៃធ្វើចត្តាឡីស័ក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក