ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៨៩ករណីថ្មី ក្នុងនោះករណីនាំចូល ២៧ករណី ខណៈអ្នកជំងឺ ៩៤៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៤.៨៣៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២៦៦នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២៨.០៩២នាក់៕