ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក CARNE GRIFFITHS បង្ហាញការចាប់អារម្មណ៍លើសិល្បៈវប្បធម៌ខ្មែរ

ភ្នំពេញ៖ វិចិត្រករអង់គ្លេស លោក CARNE GRIFFITHS បានបង្ហាញចំណាប់អារម្មណ៍លើសិល្បៈវប្បធម៌ខ្មែរ ជាពិសេសគឺការផ្សារភ្ជាប់វប្បធម៌ជុំវិញខ្លួនដាក់បញ្ចូលក្នុងសិល្បៈ។

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោក CARNE GRIFFITHS បានលើកឡើងថា សិល្បៈវប្បធម៌ខ្មែរគឺគួរឱ្យចាប់អារម្មណ៍ និងថាសិល្បៈគំនូររបស់លោកមួយផ្នែកទទួលបានពីឥទ្ធិពលនៃវប្បធម៌ខ្មែរ។

លោកថា៖ «សិល្បៈវប្បធម៌ខ្មែរ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំង ហើយសម្រាប់វិចិត្រករខ្មែរ គឺពួកគាត់មានការផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ដែលមាននៅជុំវិញខ្លួន ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយខ្ញុំរៀនសូត្របានច្រើនមែនទែនពីវប្បធម៌ខ្មែរ»។

លោក Griffiths ជាវិចិត្រករដៃឯក ដោយទេពកោសល្យសិល្បៈនៃការគូសគំនូររបស់គឺប្រើទឹកតែជាចម្បង មកធ្វើជាទឹកថ្នាំសម្រាប់គូស ការសរសេរអក្សរផ្ចង់ និងក្រាហ្វិចជាដើម។ គំនូររបស់លោកផ្ដល់នូវការស្វែងយល់ពីទម្រង់រូបមនុស្ស លក្ខណៈធរណីមាត្រ និងទម្រង់បែបផ្កា ដោយមានការរួមបញ្ជូលគ្នានៃព្យញ្ជនៈនិងភាពអរូបីដែលលោកបានជួបប្រទះក្នុងស្ថានភាពរស់នៅគ្រប់យ៉ាងដែលបានកើតឡើងនៅជុំវិញខ្លួនរបស់លោក។

ការចងក្រងរូបភាពនេះកើតឡើងពីក្តីសុបិន្តឥតព្រំដែនរបស់លោក បានបង្កើតនូវដំណើរមួយដែលផ្តោតទៅលើទិដ្ឋភាពនៃភាពស្ញប់ស្ញែង និងភាពអស្ចារ្យ ក៏ដូចជាការបង្ហាញពីអារម្មណ៍នៃការលះបង់ចោលអ្វីមួយ ដើម្បីចាប់យកអ្វីមួយដែលថ្មីនិងការស្វែងរកអាណាចក្រថ្មីនិងកាន់តែអស្ចារ្យ។

លោកមកកម្ពុជាពេលនេះគឺដើម្បីចូលរួមក្នុងពិធីតាំងពិព័ណ៌គំនូរ និងការគូសគំនូររូបម្ចាស់ក្សត្រី Elizabeth II ដោយផ្ទាល់ដើម្បីប្រារព្ធនិងអបអរសាទរដល់ម្ចាស់ក្សត្រីដែលគ្រងរាជ្យយូរបំផុតក្នុងប្រវត្តិសាស្ត្រនៃចក្រភពអង់គ្លេស ហើយថវិកាដែលបាននឹងត្រូវបរិច្ចាគជូនទៅមូលនិធិ Terry McIlkenny Foundation ដែលផ្តល់អាហារូបករណ៍ផ្នែកសិល្បៈនៅអង្គការ ហ្វារពន្លឺសិល្បៈ។

តំណាង Tribe Art Cambodia លោក Nat Di Maggio បានលើកឡើងថា៖ «ខ្ញុំចាប់អារម្មណ៍ជាមួយនឹងហ្វារពន្លឺសិល្បៈ នៅពេលដែលខ្ញុំមកកម្ពុជាជាអ្នកទេសចរណ៍ ហើយបានទៅទស្សនាសៀក ក្រោយមកខ្ញុំដឹងថា នៅហ្វារមិនមែនមានតែសៀកទេ ក៏មានបង្រៀនគូរគំនូរ ចម្រៀង និងសិល្បៈផ្សេងទៀតនៅខេត្តបាត់ដំបង ហើយនៅក្រោយឆ្នាំ២០២០ ខ្ញុំក៏ចាប់ផ្តើមមូលនិធិ Terry Mcllkenry Foundation ដើម្បីជួយសាលានៅអង្គការហ្វាពន្លឺសិល្បៈដើម្បីផ្តល់អាហារូបករណ៍ដល់សិល្បៈករនៅទីនោះ»។

កាលពីឆ្នាំ២០១៩ លោក Carne Griffiths ក៏ធ្លាប់មកកម្ពុជាម្ដងផងដែរ ដោយបានបង្ហាញស្នាដៃគូសគំនូរនៃ សម្ដេចរាជបុត្រី ទ្រង់ព្រះរាម អ្នកអង្គម្ចាស់ នរោត្តម បុប្ផាទេវី ដែលមានក្បូរក្បាច់រចនាបង្កប់នូវអត្តន័យដ៏អស្ចារ្យ ផ្ទាំងគំនូរនេះត្រូវបានដាក់តាំងបង្ហាញនៅក្នុងសណ្ឋារគារដ៏ប្រណិតលំដាប់ផ្កាយប្រាំ ផាក ហៃយ៉ាត់ ខេត្តសៀមរាប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក