ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងបរិស្ថានគ្រោងរៀបចំ ភ្នំឈើកាច់ បាភ្នំ ជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត

ភ្នំពេញ៖ ក្រសួងបរិស្ថានជាមួយក្រុមការងារអន្តរក្រសួងមួយចំនួនកំពុងសិក្សានិងគ្រោងស្នើសុំរដ្ឋាភិបាលរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត «នគរភ្នំ-ឈើកាច់បាភ្នំ» នៅខេត្តព្រៃវែង សម្រាប់បម្រើឱ្យវិស័យទេសចរណ៍និងវប្បធម៌ ប្រវត្តិសាស្ត្រជាតិ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែនិងថាមពល ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រៃវែង បានបង្ហាញការគាំទ្រចំពោះគម្រោងនេះ ព្រោះទីតាំងភ្នំឈើកាច់-បាភ្នំនេះ ជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬនគរភ្នំ ដែលជាដើមកំណើតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងចុះពិនិត្យ សិក្សាចុងក្រោយលើទីតាំងជាក់ស្ដែង និងកំណត់តំបន់គ្រប់គ្រង ព្រមទាំងដោះស្រាយផលប៉ះពាល់នានា មុននឹងក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល លើការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ។

គួរឲ្យដឹងថា ភ្នំឈើកាច់ គឺជាភ្នំមួយស្ថិតក្នុង ភូមិមាត់ព្រៃ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង មានចម្ងាយ ៧៨គ.ម ពីទីក្រុងភ្នំពេញ។ បាភ្នំ ជារាជធានីចាស់ឈ្មោះថា នគរភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្លាក់ស្នាមខ្លះៗ ប៉ុណ្ណោះដូចជា ប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅក្នុងឃុំជើងភ្នំ។ ភ្នំឈើកាច់ ជាទីតាំងប្រវត្តិសាស្រ្តមួយនៃ នគរគោកធ្លក និងមានប្រវត្តិរឿងជាប្រពៃណីខែ្មរជាច្រើនផង។ ក្នុងប្រវត្តិរឿងទុំទាវ ភ្នំឈើកាច់ក៏ជាកន្លែងដែលនេនទុំបានសាងផ្នួសនៅទីនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក