ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចំណូលពន្ធរយៈពេល៣ខែដើមឆ្នាំបន្តកើនឡើងជាង២០ភាគរយ បើធៀបនឹងឆ្នាំ២០២១

ភ្នំពេញ៖ ចំណូលពន្ធក្នុងស្រុករយៈពេល៣ខែដើមឆ្នាំ២០២២ មានតម្លៃប្រមាណ ១ ២០០លានដុល្លារអាមេរិកដែលបានកើនឡើងប្រមាណ ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ក្នុងសេចក្ដីប្រកាសព័ត៌មានមានចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថាប្រភពពន្ធសំខាន់ៗចំនួន៥ ដែលបានរក្សាកំណើនគួរឱ្យកត់សម្គាល់នោះគឺពន្ធលើប្រាក់ចំណូលដែលប្រមូលបានជាង ៦៧៤លានដុល្លារ អាករកលើតម្លៃបន្ដែមជាង ១៩៣លានដុល្លារ អាករពិសេសមានតម្លៃជាង ៧៤លានដុល្លារ ពន្ធលើប្រាក់បៀវត្សជាង ៧៨លានដុល្លារ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យមានចំនួនប្រមាណ ៥៦លានដុល្លារអាមេរិក។

អគ្គនាយកពន្ធដារ លោក គង់ វិបុល បានកត់សម្គាល់ថាបើទោះបីសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក្ដីតែការគ្រប់គ្រងចំណូលពន្ធនៅតែមានភាពល្អប្រសើរ។ លោកជំរុញដល់មន្ត្រីពន្ធដារបន្តពង្រឹងនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធឱ្យបានជាប់លាប់។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផ្ញើរលិខិតបានកោតសរសើរដល់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល និងមន្ត្រីនៃអគ្គនាយកដ្ឋានទាំងអស់ដែលបានបំពេញការងារប្រមូលពន្ធបានយ៉ាងល្អក្នុងឆ្នាំ២០២១ ដែលបានប្រមូលលើសផែនការដែលកំណត់ចំនួន ១២៤,០២ភាគរយនៃផែនការ។ សម្ដេចចាត់ទុកថានេះជាប្រវត្តិសាស្ត្រនៃការប្រមូលពន្ធដែលអគ្គនាយកដ្ឋានសម្រេចបាន។

សម្ដេចតេជោបានលើកឡើងថាការប្រមូលពន្ធដែលទទួលបានក្នុងឆ្នាំ២០២១ បានបង្ហាញពីភាពខ្លាំងនៃសេដ្ឋកិច្ច ភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក