ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការងារក្រើនរម្លឹកឱ្យរោងចក្រ សហគ្រាសទាំងអស់សហការរៀបចំចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិត

ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការក្រើនរម្លឹកដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ត្រូវសហការ «ជាបន្ទាន់» ជាមួយអាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត និងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបញ្ជាក់ថាការរៀបចំចាក់វ៉ាក់សាំងនៅតាមរោងចក្រនេះគឺដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ជាពិសេសនៅតាមរោងចក្រ សហគ្រាស។ លោករដ្ឋមន្ត្រីក៏បានប្រាប់ឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវគ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម https://sicm.mlvt.gov.kh ។

ក្នុងករណីដែលកម្មករមិនទាន់មានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ សូមបំពេញឈ្មោះជាអក្សរឡាតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធខាងលើផងដែរ។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានប្រាប់ EAC News ថាលោកគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលនាពេលនេះដោយសារជាការគិតគូរដល់កម្មករនិយោជិតបន្ទាប់ពីចូលឆ្នាំរួច។

លោកថា៖ «វាជារឿងល្អប្រសើរបំផុតបន្ទាប់ពីចូលឆ្នាំនេះយើងមានការព្រួយបារម្ភដែរទាក់ទងនឹងការរីករាលដាលកូវីដនេះ។ យើងឃើញថាថ្មីៗនេះរាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំឱ្យមានការចាក់វ៉ាក់សាំងតាមបណ្ដារោងចក្រឱ្យបានទាន់ពេលវេលានេះគឺជាវិធានការទប់ស្កាត់បានយ៉ាងល្អប្រសើរជាមួយវ៉ាក់សាំងដែលបានទទួលពីប្រទេសជាមិត្ត»។

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងតាមរោងចក្រដើម្បីបង្កើតប្រព័ន្ធភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។ សម្ដេចឱ្យលោករដ្ឋមន្ត្រី អ៊ិត សំហេង រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងតាមរោងចក្រដោយអនុញ្ញាតឱ្យកម្មករឈប់សម្រាកបានមួយថ្ងៃនាពេលចាក់វ៉ាក់សាំង។

សម្ដេចថា៖ «ឯកឧត្តម អ៊ិត សំហេង ត្រូវធ្វើការងារហ្នឹងឱ្យបានល្អ។ សហការជាមួយនឹងបណ្ដារោងចក្រ ដើម្បីធ្វើកិច្ចការងារហ្នឹងឱ្យបានល្អ ចាក់សម្រុកឱ្យកម្មករកម្មការិនីរបស់យើងទទួលបានការការពារខ្លួនបានល្អ ដែលអាចបញ្ជៀសនូវហានិភ័យនៃការឆ្លង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក