ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលសម្រេចកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កដល់អ្នកដំណើរមកពីបរទេសដែលមិនបានចាក់វ៉ាក់សាំងមកត្រឹម៧ថ្ងៃ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញមកត្រឹម៧ថ្ងៃវិញ។ ការកាត់បន្ថយនេះគឺធ្វើតាមចំណារឯកភាពពីនាយករដ្ឋមន្ត្រី្កកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចកែសម្រួលរយៈពេលធ្វើចត្តាឡីស័កពី ១៤ថ្ងៃមក ៧ថ្ងៃសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ ទាំងអ្នកដំណើរជាជនជាតិខ្មែរបរទេសទាំងអស់។

លោករដ្ឋមន្ត្រីក៏សម្រេចឱ្យអ្នកដំណើរទាំងនោះត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ បន្ទាប់ពីបញ្ចប់ចត្តាឡីស័កសម្រាប់អ្នកដំណើរតាមជើងយន្តហោះ និងត្រូវធ្វើតេស្តរហ័ស ២ដងសម្រាប់អ្នកដំណើរដែលចូលមកតាមព្រំដែនគោកដោយម្ដងនៅថ្ងៃចូលធ្វើចត្តាឡីស័ក និងម្ដងទៀតនៅពេលបញ្ចប់ចត្តាឡីស័ក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រូបនេះកឺបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវបន្តចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ដល់ពលរដ្ឋខ្មែរ និងពលករខ្មែរនៅថ្ងៃដែលត្រូវឱ្យពួកគេចាកចេញពីមណ្ឌលចត្តាឡីស័កផងដែរ។

ក្រោយមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលបានតម្រូវឱ្យមានលក្ខខណ្ឌចត្តាឡីស័កចំនួន ១៤ថ្ងៃសម្រាប់អ្នកដំណើរដែលចូលពីបរទេសទាំងអស់។ ទោះជាយ៉ាងដោយសារការរកឃើញវ៉ាក់សាំងនិងយុទ្ធនាការចាក់ជូនពលរដ្ឋបានជោគជ័យ រដ្ឋាភិបាលបានសម្រេចលើកលែងលក្ខខណ្ឌនេះចំពោះអ្នកដំណើរណាដែលចាក់វ៉ាក់សាំងបានពេញលេញ ខណៈអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬមិនបានចាក់គ្រប់គ្រាន់គឺនៅតែមានលក្ខខន្តចត្តាឡីស័ក ១៤ថ្ងៃដដែល រហូតទើបមានសេចក្ដីសម្រេចថ្មីនៅពេលនេះដែលបានកាត់បន្ថយអស់ពាក់កណ្ដាលនៃថ្ងៃធ្វើចត្តាឡីស័ក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក