លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

សម្តេចតេជោ៖ បើសិនគណបក្សប្រជាជនឈ្នះដឹកនាំប្រទេសអ្នកណាក៏នៅជាមួយបានដែរ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើសិនគណបក្សប្រជាជន ឈ្នះដឹកនាំប្រទេស អ្នកណាក៏នៅជាមួយបានដែរ។ សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឺកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសានេះ។

ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែជិតមកដល់ សម្តេចតេជោបានជំរុញឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងថាបើពួកគាត់ស្រលាញ់គណបក្សមួយណា ស្រលាញ់បេក្ខជនណា សូមបោះឱ្យបេក្ខជនហ្នឹងចុះព្រោះជាសិទ្ធរបស់ពលរដ្ឋ។

សម្តេចបញ្ជាក់ថា៖ «ពេលដែលគណបក្សប្រជាជននៅគ្រប់គ្រងអំណាច បងប្អូនទាំងអស់យល់ឃើញយ៉ាងមិច រស់នៅបានយ៉ាងមិច និយាយតាមមួយបែបខ្លី បើសិនគណបក្សប្រជាជន ឈ្នះដឹកនាំប្រទេស អ្នកណាក៏នៅជាមួយបានដែរ។ ព្រោះឥឡូវជាក់ស្តែងកំពុងតែនៅជាមួយប្រមាណ ១៧ គណបក្សចូលរួមបោះឆ្នោត»។

បន្ថែមពីនេះសម្តេចក៏បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្ករភាពងាយស្រួលដល់បណ្តារគណបក្ស ដោយបក្សកាន់អំណាចនិងបក្សមិនកាន់អំណាចមានសិទ្ធដូចគ្នា ហៅថាអព្យាក្រឹតភាព ដែលការបោះឆ្នោតជាការប្រកួតប្រជែងមួយនៅការគ្រប់គ្រងបន្តនៅមូលដ្ឋាន ។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតក្តុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្ស នយោបាយទាំងអស់ចំនួន ១៧ បានឈរឈ្មោះ បោះឆ្នោត ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក