ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋមួយចំនួននៅខេត្តបន្ទាយមានជ័យ ធ្វើពិធីឡើងអ្នកតាក្រោយពីចប់ចូលឆ្នាំ

បន្ទាយមានជ័យ៖ ទំនៀមទំលាប់ប្រពៃណី និងជំនឿមួយដែលមានតាំងពីដូនតាមស្ទើតែបាត់បង់ តែត្រូវបានប្រជាពលរដ្ឋរស់នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក នៃខេត្តបន្ទាយមានជ័យ តែងតែមានការរៀបចំប្រារព្ធពិធីជារៀងរាល់ឆ្នាំ ដែលអ្នកភូមិនៅទីនោះនិយមហៅថា «ពិធីឡើងអ្នកតា» ដែលធ្វើឡើងម្តងតែប៉ុណ្ណោះក្នុងមួយឆ្នាំនៅក្នុងឱកាសដែលបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ពិធីនេះធ្វើនៅតាមទីវត្តអារាម ឬត្រាស់ភូមិទៅតាមពេលវេលាសមស្របណាមួយ ដើម្បីរៀបចំសំណែន សែនព្រេន ដោយមានក្បាលជ្រូក មាន់ស្ងោរ នំ ចំណី បង្អែមផ្សេងៗ ដើម្បីសែនព្រេន សុំសេចក្តីសុខចម្រើនដល់កូនចៅនៅក្នុងភូមិឋាន។

បើតាមការបញ្ជាក់ពីបងប្អូនពលរដ្ឋនៅក្នុងភូមិខាងលើបានឱ្យដឹងថា ការរៀបចំពិធីឡើងអ្នកតាគឺធ្វើឡើងនៅពេលចប់ពីធីបុណ្យចូលឆ្នាំ គឺដល់រដូវដាំណាំ ធ្វើស្រែចម្ការផ្សេងៗ ដូច្នេះហើយឱ្យតែដល់រដូវចូលឆ្នាំ អ្នកភូមិតែងតែនាំគ្នារៀបចំពីដង្ហែរគ្រឿងសំណែនផ្សេងៗ ទៅទីតាំងខ្ទមអ្នកតា ដើម្បីសែនព្រេន ដែលពលរដ្ឋតែងតែគោរព បន់ស្រន់ អារុក្ខអារក្ស អ្នកតាជាម្ចាស់ទឹកដី ដែលថែរក្សាភូមិឋាន ដើម្បីសុំសេចក្តីសុខចម្រុងចម្រុងចម្រើន សុំឱ្យមានទឹកមានភ្លៀងគ្រប់គ្រាន់ ពិសេសសុំឱ្យការបង្កបង្កើនផលដំណាំផ្សេងៗទទួលបានទិន្នផលខ្ពស់ជាដើម។

ពួកគាត់ក៏មានជំនឿថា ការរៀបចំពីឡើងអ្នកតានេះ ក៏ដើម្បីបណ្តេញនូវគ្រោះឧបទ្រពចង្រៃទាំងឡាយទាំងពួងចេញពីមូលដ្ឋានដោយនាំមកនូវភាពសុខសប្បាយដល់អ្នកភូមិងផងដែរ។

ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្ដងណាឡើយ។ ដោយតែពួកគាត់តែងមានជំនឿថា នៅពេលបងប្អូនពលរដ្ឋណាម្នាក់ឈឺស្កាត់ផ្សេងៗ ឬក៏មានបញ្ហាផ្សេងៗទាក់ទនងនឹងជំនឿ អ្នកភូមិតែងធ្វើការបន់ស្រន់ដល់អារុក្ខអារក្សអ្នកតាជាដើម។

យោងតាមការសិក្សាមួយបានបញ្ជាក់ថា ខ្មែរមានជំនឿលើព្រលឹងវិញ្ញាណដែលគេហៅថា «ជីវចលនិយម» តាំងពីបុព្វសម័យមកម៉្លេះ។ វាជាជំនឿដែលខ្មែរជឿថាគ្រប់អង្គ វត្ថុទាំងអស់ ទាំងមនុស្ស សត្វ រុក្ខជាតិ និងវត្ថុមានរូប នៅលើផែនដីនេះ គឺមានព្រលឹងមួយនៅជាប់នោះ។ ហេតុនេះហើយទើប គេឃើញខ្មែរយើងមានដាក់គ្រឿងដង្វាយផ្សេងៗ ដល់អ្នកស្លាប់ មានជំនឿលើខ្មោច ព្រលឹងដូនតា អារក្ស អ្នកតា សត្វ និងលើធម្មជាតិជាអាទិ៍ដូចជា ដុំថ្ម ភ្នំ ដំបូកខ្ពស់ៗ និងដើមឈើធំៗ។

បច្ចុប្បន្ន ជំនឿបែបនេះនៅបន្តអត្ថិភាពក្នុងជីវិតនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរយ៉ាងខ្ជាប់ខ្ជួននៅឡើយ ជាពិសេសនៅតាមស្រុកស្រែជនបទ ដោយគេបានបង្កើតនូវរូបតំណាង និងសង់ជាខ្ទមសម្រាប់ការសែនព្រេន និងបន់ស្រន់ផ្សេងៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក