ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្តព្រះសីហនុបើកយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាននិងអនាម័យសាធារណៈ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ នៅទីតាំងឆ្នេរអូរឈើទាល២ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា ការបើកយុទ្ធនាការនេះគឺដើម្បីគាំទ្រដល់យុទ្ធនាការទស្សនាស្រុកយើង ក្រោមស្មារតីស្រឡាញ់ជាតិ សំដៅជំរុញចលនាទេសចរណ៍ផ្ទៃក្នុង តាមរយៈការបង្ករលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមឆ្នេរសមុទ្រ ត្រៀមបង្ការទប់ស្កាត់គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

លោកបានបន្តថា៖ «ខេត្តព្រះសីហនុទទួលបានបរិស្ថានស្អាតមានភ្ញៀវទេសចរណ៍មក លេងកម្សាន្តច្រើន ហើយយើងក៏បានយកភាពស្រស់ស្អាតក្រោយការរៀបចំរបស់យើងទៅជាបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាតនៃក្រុងព្រះសីហនុ យើងនឹងទទួលបានចំណាត់ថ្នាក់បន្តបន្ទាប់ទៀត។ ផ្តើមចេញពីភាពស្អាតជាមោទនភាពផ្តល់នូវភាពទាក់ទាញកាន់តែច្រើនឡើងថែមទៀតដល់ភ្ញៀវទេសចរជាតិ និងបរទេសមកលេងកម្សាន្តសប្បាយនៅខេត្តព្រះសីហនុ ហើយក៏ជាឱកាស នៃការជំរុញការគាំទ្រដល់វិស័យទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ច និងមានឱកាសឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អប្រសើរ»។

លោកបានកោតសរសើរថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជន ដែលបានយកចិត្តទុកដាក់លើយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត និងសង្ឃឹមថាឆ្នេរសមុទ្រខេត្តព្រះសីហនុដែលមានប្រវែងជាង ២០គីឡូម៉ែត្រ មានសោភ័ណភាពស្រស់ស្អាតចាប់ពីពេលនេះតទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក