ភ្នំពេញ៖ អង្គរក្សផ្ទាល់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចំនួន ៤នាក់ដែលរួមមាន លោក ណាំ ភិរុណ លោក ឡុង ដា លោក អ៊ន សុទ្ធីរ័ត្ន លោក ឃុត សុខុន ត្រូវបានព្រះមហាក្សត្រតម្លើងឋានន្តរស័ក្កិជាឧត្តមសេនីយឯក (ផ្កាយ៣) ក្នុងជួរនាយទាហាននៃកងយោធពលខេមរភូមិន្ទ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងអ្នកទាំង៤ តាមការបង្គំទូលថ្វាយរបស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
អង្គរក្សផ្ទាល់ទាំង៤ របស់សម្ដេចតេជោតែងនៅការពារសម្ដេចជាប់ជានិច្ចគ្រប់កម្មវិធីដែលសម្ដេចមានវត្តមាន៕