បាត់ដំបង៖ អគ្គិភ័យមួយបានកើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅម៉ោង៩ និង០៤នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បណ្តាលអោយឆាបឆេះរោងលក់អីវ៉ាន់ចាប់ហួយមួយកន្លែងដែលបំផ្លាញទ្រព្យសម្បត្តិអស់ជិត៣០លានរៀល។
សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍នេះបានបំផ្លាញម៉ូតូចំនួន ៣គ្រឿង និងសំភារៈលក់ដូរមួយចំនួនសរុបគិតជាទឹកប្រាក់អស់ប្រមាណ ២៨លានរៀល។
មូលហេតុដែលផ្តើមអោយឆេះឡើងនេះគឺបណ្តាលមកពីម្ចាស់យកសាំងទៅផ្ទេរដាក់ដបនៅក្បែរចង្រ្កានមានភ្លើង ទើបបណ្ដាលឲ្យឆាបឆេះឡើងតែម្តង ហើយភ្លាមៗនោះដែរសមត្ថកិច្ចជំនាញបានចេញរថយន្ត ពន្លត់អគ្គិភ័យមួយគ្រឿងដោយបានប្រើប្រាស់ទឹកអស់ ១ឡាន និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន ៧បំពង់ផងដែរទើបរលត់ទាំងស្រុងមិនបណ្តាលអោយឆេះរាលដាលទៅកន្លែងផ្សេងបាន៕