ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលឱ្យគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលជំរុញការចែករំលែកទិន្នន័យរវាងក្រសួង ស្ថាប័ននិងវិស័យឯកជន

ភ្នំពេញ៖ រដ្ឋាភិបាលចេញអនុក្រឹត្រស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលទទួលបានតួនាទីនិងភារកិច្ចក្នុងការជំរុញការរៀបចំទិន្នន័យគោល (Base Registry) និងចែករំលែកទិន្នន័យរវាងក្រសួងស្ថាប័ន និងវិស័យឯកជន សំដៅជំរុញល្បឿននៃការកសាងមូលដ្ឋាន ការចាប់យក និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

តាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ហៅកាត់ថា គ.រ.ឌ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា គ.រ.ឌ មានតួនាទីនិងភារកិច្ច រៀបចំនិងជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងសិក្សា ស្រាវជ្រាវ ដើម្បីជំរុញការផ្សព្វផ្សាយអំពីរដ្ឋាភិបាលឌីជីថល ដែលមានមុខងារធ្វើការជាអន្តរក្រសួង-ស្ថាប័ន ក្នុងនោះក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ គឺជាប្រធានខណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងមុខងារសាធារណៈ គឺជាអនុប្រធាន។

អនុក្រឹត្យបានឲ្យដឹងទៀតថា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បង្កើតឡើងដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារជាសេនាធិការជូន ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើការងារបច្ចេកទេស (ក.ស.ឌ) និងគោលនយោបាយ នៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គ.រ.ឌ ក៏មានតួនាទីលើកសំណើ និងផ្តល់យោបល់ជូន ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ) លើការរៀបចំ ការកែសម្រួល និងការធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល។

ក្រៅពីនោះ គ.រ.ឌ មាននាទីបង្កើតកិច្ចសហប្រតិបត្តិការក្នុងប្រទេសនិងអន្តរជាតិ លើការកសាងរដ្ឋាភិបាលឌីជីថល កៀរគរធនធានហិរញ្ញវត្ថុ ធនធានបច្ចេកទេស និងមូលធនមនុស្សឌីជីថល ដើម្បីកសាងរដ្ឋាភិបាលឌីជីថល រួមជាមួយតួនាទី និងភារកិច្ចមួយចំនួនទៀត។

ក្នុងអនុក្រឹត្យនោះកំណត់ថា៖ «គ.រ.ឌ ត្រូវប្រជុំរៀងរាល់ ៣ខែម្ដង តាមការអញ្ជើញរបស់ប្រធាន និងអាចកោះប្រជុំជាវិសាមញ្ញក្នុងករណីចាំបាច់»។

ជាមួយគ្នានេះ គ.រ.ឌ. មានក្រុមការងារបច្ចេកទេសអន្តរក្រសួងជាសេនាធិការបច្ចេកទេស ដឹកនាំដោយតំណាងក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ និងមានសមាសភាពចូលរួមជាតំណាងពីក្រសួង ស្ថាប័ន។ ក្រុមការងារបច្ចេកទេសអន្តរក្រសួងមានតួនាទីនិងភារកិច្ចទទួលខុសត្រូវលើការងារបច្ចេកទេស និងដំណើរការ គម្រោងការអនុវត្តនិងការវាយតម្លៃគម្រោង និងការងារសន្តិសុខឌីជីថល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក