ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តបាត់ដំបងអះអាងថា ពុំមានបទល្មើសនេសាទធំៗនៅក្នុងខេត្តនោះទេ

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានឲ្យដឹងថាអាជ្ញាធរបានបង្ក្រាបបទល្មើសនេសាទជាច្រើនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ដែលក្នុងនោះមិនមានបទល្មើសធំៗនោះទេ ស្របពេលអជ្ញាធរក្នុងខេត្តនេះគ្រោងបើកយុទ្ធនាការដកហូតឧបរកណ៍នេសាទខុសច្បាប់តាមរយៈការធ្វើជំរឿនលក្ខណៈទ្រង់ទ្រាយធំ។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

លោកអភិបាលបានបានឲ្យដឹងទៀតថា រដ្ឋបាលខេត្តបានបង្កើតទីបញ្ជាការស្រាលមួយនៅកណ្តាលបឹងទន្លេសាប ជិតព្រំប្រទល់ខេត្តសៀមរាប និងខេត្តពោធិសាត់ផងដែរ។ លោកអភិបាលខេត្តបានបង្ហាញការជឿជាក់ថា តាមរយៈការបង្កើតទីបញ្ជាការនេះ នឹងពុំអាចមានបទល្មើសធំៗចូលមកក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានឡើយ។

លោកក៏បានបង្ហាញការបារម្ភផងដែរពីបទល្មើសនេសាទដែលនៅតែបន្តតាមរយៈការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ។

លោកបន្តថា៖ «អ្វីដែលជាក្តីកង្វល់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងយើង គឺបទល្មើសឆក់ត្រី នៅតែកើតមាន ហើយយើងក៏បានជូនដំណឹងដល់ប្រជានេសាទឱ្យប្រគល់ឧបករណ៍នេសាទខុសច្បាប់មកអាជ្ញាធរមានសមត្ថកិច្ច ហើយនៅថ្ងៃខាងមុខនេះ យើងនឹងមានយុទ្ធនាការជំរឿនតាមផ្ទះ ដើម្បីដកហូតយកឧបករណ៍នេសាទខុសច្បាប់ទាំងនោះ បើមានជួបនឹងបញ្ហានេះសាម៉ីខ្លួននឹងត្រូវប្រឈមចំពោះមុខច្បាប់»។

អាជ្ញាធរខេត្តបាត់ដំបងគ្រោងបើកយុទ្ធនាការធ្វើជំរឿនតាមផ្ទះប្រជានេសាទក្រោមទ្រង់ទ្រាយធំ ដើម្បីដកហូតយកឧបករណ៍នេសាទខុសច្បាប់ ខណៈប្រជានេសាទខ្លះមិនព្រមប្រគល់ឧបករណ៍នេសាទខុសច្បាប់មកអាជ្ញាធរ។

អភិបាលខេត្តរូបនេះបន្ថែមថា ការបង្ក្រាបបទល្មើសនេសាទរហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត ស្រុក រួមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នឹងបន្តធ្វើជាប់ជានិច្ចស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក