លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ស្ថានទូតអាមេរិកជឿថាការរក្សាអព្យាក្រឹត្យរបស់អាស៊ាននឹងអាចជួយដោះស្រាយចំពោះបញ្ហាសំខាន់ៗក្នុងតំបន់បាន

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលនឹងធ្វើនៅពាក់កណ្ដាលខែឧសភា គឺបានរម្លឹកឡើងវិញនូវខួប៤៥ឆ្នាំនៃទំនាក់ទំនងអាមេរិក-អាស៊ាន និងបង្ហាញពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់ប្រទេសនេះលើ «អព្យាក្រឹត្យរបស់អាស៊ាន» ក្នុងការផ្ដល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Stephanie Arzate បានឱ្យ EAC News ដឹងថា អាមេរិកស្វាគមន៍ចំពោះកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលនឹងធ្វើនៅពាក់កណ្ដាលខែក្រោយ និងថាពេលនេះខ្លួនក៏កំពុងធ្វើការជាមួយប្រធានអាស៊ានលើអាទិភាពរួមមួយចំនួន ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការស្តារឡើងវិញក្រោយជំងឺរាតត្បាត បញ្ហាប្រឈមលើបរិស្ថានតាមដងទន្លេមេគង្គ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រាប់ EAC News ថាការរក្សាអព្យាក្រឹត្យអាស៊ានជាអ្វីដែលកម្ពុជាប្រកាន់យកមិនថាពេលខ្លួនជាសមាជិក ឬជាប្រធានអាស៊ាននោះទេ។ លោកថា កម្ពុជាតែងគោរពជានិច្ចនូវធម្មនុញ្ញអាស៊ាន ដែលសំខាន់បំផុតគឺកុងសង់ស៊ីស និងនយោបាយសន្ដិសហវិជ្ជមាន។

លោកថា៖ «ពីព្រោះយើងយកច្បាប់អាស៊ានជាធំព្រោះពេលណាមានជម្លោះដទៃទៀតគឺយើងយកការដោះស្រាយតាមការទូត យើងអព្យាក្រឹត្យ យើងកុងសង់ស៊ីសគឺយើងឯកភាពគ្នាគ្មានអ្នកណាមកបង្ខំយើងឱ្យតាមអ្នកណាជាអ្នកណាទេ។ ហើយទី៣ យើងនិយាយពីសន្ដិសហវិជ្ជមានហ្នឹងគឺមានន័យថាប្រទេសទាំងអស់ជាមិត្តអត់ជាសត្រូវទេយើងមិនអាចឈរនៅភាគីខាងណាដើម្បីទៅតតាំងឈ្លោះជាមួយខាងណានោះដែរគឺយើងធ្វើទៅតាមច្បាប់»។

ប្រជុំកំពូលអាស៊ាន-អាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំប្រទេសនិងតំបន់ទាំងពីរគិតចាប់តាំងពីឆ្នាំ២០១៧មក។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានធ្វើលិខិតអញ្ជើញមួយច្បាប់ជូនដល់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងបញ្ជាក់ថា «ខ្ញុំរង់ចាំស្វាគមន៍សម្តេចអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោននៅឱកាសដ៏ឆាប់ខាងមុខ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក