ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីប៉េរូរៀបចំច្បាប់ដាក់ទណ្ឌកម្មលើជនល្មើសរំលោភផ្លូវភេទដោយ «កាត់លឹង្គចោល»

អន្តរជាតិ៖ ប្រធានាធិបតីប៉េរូលោក Pedro Castillo បាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែមេសា ថាលោកនឹងធ្វើសំណើរច្បាប់មួយដើម្បីអនុញ្ញាតឱ្យប្រើប្រាស់គីមីកាត់លឹង្គជនល្មើសរំលោភផ្លូវភេទចោល។ លោកសង្ឃឹមថានឹងមានការគាំទ្រពីសភាបន្ទាប់ពីករណីចាប់រំលោភលើក្មេងស្រីអាយុ ៣ឆ្នាំម្នាក់បានកើតឡើងធ្វើឱ្យកក្រើកពេញប្រទេស។

នៅតាមដងផ្លូវនៃទីក្រុង Lima កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា ក្រុមអ្នកតវ៉ាទាមទារយុត្តិធម៌សម្រាប់កុមារដោយស្រែកថា «កុមារមិនគួរត្រូវបានចាប់រំលោភទេ»។ អ្នកតវ៉ាមិនស្គាល់អត្តសញ្ញាណម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកខណៈដែលនាងយំ ដោយមានកាន់កូនតូចក្នុងដៃថា «វាជារឿងដែលមិននឹកស្មានដល់ថា រដ្ឋាភិបាលនេះមិនធ្វើអ្វីដើម្បីបញ្ចប់រឿងទាំងអស់នេះ»។

នៅថ្ងៃទី១៣ ខែមេសា ប៉ូលីសទីក្រុង Chiclayo បានឃាត់ខ្លួនបុរសអាយុ ៤៨ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទចាប់ជំរិត និងរំលោភក្មេងស្រីអាយុ ៣ឆ្នាំ។

ប្រធានប៉ូលីសប្រចាំតំបន់ Lambayeque លោកឧត្តមសេនីយ Fernando Rios Zavala បាននិយាយថា បុរសនេះបានសារភាពចំពោះប៉ូលីសថា គាត់បានចាប់ពង្រត់ក្មេងស្រីនេះពិតប្រាកដមែនបន្ទាប់ពីត្រូវបានអាជ្ញាធរឃាត់ខ្លួននៅក្នុងរថយន្ត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក