ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ការគ្រប់គ្រងកូវីដមិនស្ថិតលើប្រព័ន្ធសុខាភិបាលទន់ខ្សោយឬរឹងមាំទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការគ្រប់គ្រងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព មិនស្ថិតលើប្រព័ន្ធសុខាភិបាលទន់ខ្សោយឬរឹងមាំទេ តែស្ថិតលើវិធានការ និងការចូលរូមរបស់ប្រជាជន។

ថ្លែងនៅក្នុងពិធីសម្ភោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធាន៏ភ្នំពេញជំហានទី ៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយនៅតំបន់អាស៊ានដែលមានអ្នកឆ្លងតិចជាងគេពោលគឺមានភាពល្អប្រសើរជាងព្រុយណេ និងឡាវ។ សម្ដេចថាមិនខ្វះទេប្រទេសដែលមានបច្ចេកវិទ្យាសុខាភិបាលខ្ពស់ តែមានមនុស្សស្លាប់រាប់ម៉ឺននាក់ ឆ្លងរាប់លាននាក់ ឯកម្ពុជាមានឆ្លងជាង ១៣ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋ១៦លាននាក់។

សម្ដេចថា៖ «ប្រទេសរបស់យើងអាចគ្រប់គ្រង(កូវីដ១៩)បានប៉ុណ្ណេះ ដែលកាលពីមុនមានគេកង្វល់ពីយើងថា យើងគឺជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ បញ្ហានៅទីនេះគឺបានបង្ហាញច្បាស់ មិនមែនបញ្ហាស្ថិតនៅត្រង់ទន់ខ្សោយឬរឹងមាំទេ វាស្ថិតនៅត្រង់វិធានការ និងការចូលរូមរបស់ប្រជាជន។ […] ខ្វះអីប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់តែមានមនុស្សស្លាប់រាប់ម៉ឺននាក់ ឆ្លងរាប់លាននាក់»។

ទោះបីយ៉ាងណាក៏ដោយ សម្តេចក៏បានក្រើនរំលឹកពលរដ្ឋកុំឱ្យមានការធ្វេសប្រហែសលើជំងឹកូវីដ-១៩ ដោយត្រូវតាមដានឱ្យជាប់គ្រប់គ្រងឱ្យជាប់ហើយក្នុងករណីចាំបាច់គឺត្រូវមានវិធានការភ្លាមៗ។

រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះការឆ្លងជាសហគមន៍ ២០ កុម្ភៈ។ កម្ពុជាប្រើពេល ៨ខែដើម្បីធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅបាន ១០០ភាគរយ និងបានបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបាន ១៤ ៨៦២ ៥៣១ នាក់ ដែលស្មើរនឹង៩២,៨៩% ធៀបនឹងប្រជាជន ១៦លាននាក់ ខណៈកម្ពុជាក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការគ្រប់គ្រងកូវីដ ១៩ បានល្អជាងគេនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក