ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរដ្ឋមន្ត្រីការងារបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងតាមរោងចក្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងតាមរោងចក្រដើម្បីបង្កើតប្រព័ន្ធភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។

សម្តេចតេជោលើកឡើងថានៅព្រឹកនេះថា ដោយជំរុញដល់ពលរដ្ឋចូលរួមទទួលយកវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាជាពិសេសកម្មកររោងចក្រ និងអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយសារជាក្រុមដែលប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។

សម្ដេចតេជោបានបញ្ជាដល់លោករដ្ឋមន្ត្រី អ៊ិត សំហេង រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងតាមរោងចក្រដោយអនុញ្ញាតឱ្យកម្មករឈប់សម្រាកបានមួយថ្ងៃនាពេលចាក់វ៉ាក់សាំងផងដែរ។

សម្ដេចថា៖ «ហើយប្រមូលផ្ដុំតម្រង់លើរោងចក្រ។ ដោយសហការជាមួយរោងចក្រឱ្យកម្មករបានសម្រាកចាក់វ៉ាក់សាំង ព្រោះកន្លែងហ្នឹងជាកន្លែងដែលងាយ បើសិនជាកើតនៅកន្លែងហ្នឹងជាកន្លែងដែលលំបាក ឯកឧត្តម អ៊ិត សំហេង ត្រូវធ្វើការងារហ្នឹងឱ្យបានល្អ។ សហការជាមួយនឹងបណ្ដារោងចក្រ ដើម្បីធ្វើកិច្ចការងារហ្នឹងឱ្យបានល្អ ចាក់សម្រុកឱ្យកម្មករកម្មការិនីរបស់យើងទទួលបានការការពារខ្លួនបានល្អ ដែលអាចបញ្ជៀសនូវហានិភ័យនៃការឆ្លង»។

កាលពីថ្ងៃទី១៨ ខែមេសា ក្រសួងសុខាភិបាលបានប្រកាសថានឹងបន្ថែមក្រុមគ្រូពេទ្យចល័តចុះចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញដើម្បីបង្ករភាពងាយស្រួលដល់ពលរដ្ឋក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។ ការចុះចាក់វ៉ាក់សាំងនេះនៅក្រោមការសម្របសម្រួលពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា និងការចាត់ចែងរបស់រដ្ឋបាលរាជធានី-ខេត្ត នៅតាមទីតាំងសំខាន់ៗដូចជា រោងចក្រ សហគ្រាស ទីផ្សារ ទីប្រជុំជន និងនៅតាមសាលារៀន។

រហូតមកដល់ពេលនេះកម្ពុជាចាក់វ៉ាក់សាំងដូសមូលដ្ឋានដល់ប្រជាពលរដ្ឋបានជាង១៤លាននាក់ ខណៈដូសទី៣បានជាង៨លាននាក់ និងដូសទី៤ បានជាង ១,២លាននាក់៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក