ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គនាយកស៊ីម៉ាក់ កណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន នៅកម្ពុជា

ភ្នំពេញ : ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ អគ្គនាយកស៊ីម៉ាក់បញ្ចាក់ថា កម្ពុជាមានកណ្តុរចំនួន ៥៧ក្បាល សម្រាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។

លោក​ Michael Heimanប្រធានអង្គការ APOPO ប្រចាំតំបន់​និងនៅកម្ពុជា​ បានជួបពិភាក្សាការងារ​ជាមួយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក សុីម៉ាក់ លេីកិច្ចសហប្រតិបតិ្តការវាងកំលាំងសុីម៉ាក់និងអង្គការ APOPO​ ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ​ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ​ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។

លោក ហេង រតនា បានបន្តថា​កណ្តុរ Magawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះ បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព​ហេីយ Magawa រក្សាទុកឱ្យសំរាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ​អង្គភាពសុីម៉ាក់ និង APOPO សហការប្រេីប្រាស់កណ្តុរចំនួន ៥៧ក្បាល ​សម្រាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន ៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន ៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន ១៨ក្បាល។ ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ ទៅបម្រើការនៅប្រទេស ស៊ូដង់​ខាងត្បូង​ ប្រទេសអង់ហ្គោឡា​ និងប្រទេស​តួរគី​នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសេីរ​ ហេីយខាងអង្គការ APOPO បានស្នេីសុំជាវសុនខមួយចំនួនបន្ថែមទៀត ពីសុីម៉ាក់ដេីម្បីយកទៅប្រតិបតិ្តការនៅប្រទសមួយចំនួនផេ្សងទៀត។

ទន្ទឹងនឹងនេះដែរ​ លោក Michael Heiman​ បានបញ្ជាក់ ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិក​ក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពសុីម៉ាក់ ក្នងរយ:ពេល ៥ឆ្នាំ (២០២២-២០២៦)​ ហេីយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ​ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។

ប្រភព: អគ្គនាយកសុីម៉ាក់

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក