ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ពេលនេះបងប្អូនអាចយល់បានហើយថាហេតុអីបាន ហ៊ុន សែន មិនឱ្យចូលឆ្នាំនៅឆ្នាំ២០២០ និងឆ្នាំ២០២១

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការចូលឆ្នាំថ្មីដែលបានកន្លងផុតកាលពីចុងសប្ដាហ៍មុនបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរជាង២ឆ្នាំមកនេះក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩ របស់កម្ពុជា។ សម្ដេចបានប្រៀបធៀបការរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ ដូចទៅនឹងការរំដោះពីអំពើប្រល័យពូជសាសន៍ និងការឈ្នះសង្គ្រាមមួយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាបានទទួលបាននូវភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំនេះ ដែលបានបង្ហាញពលរដ្ឋឱ្យឃើញថា ហេតុអ្វីសម្ដេចសម្រេចមិនឱ្យរៀបចំពិធីបុណ្យចូលឆ្នាំកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ គឺ«ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ»។

សម្ដេចតេជោថ្លែងថា៖ «ឆ្នាំទៅនៅក្នុងកាលៈទេសៈនៃចូលឆ្នាំនោះខ្ញុំបានប្រកាសថាយើងកំពុងតែស្ថិតក្នុងមាត់ជ្រោះមរណហើយសូមអង្វរករបងប្អូននៅតាមផ្ទះព្រោះពេលនោះភាពសាហាវនៃកូវីដ-១៩គឺខ្លាំងមែនទែន។ មួយថ្ងៃៗឆ្លងរាប់រយនាក់ឡើងដល់ពាន់នាក់បើគ្រាន់តែស្លាប់តែប៉ុន្មានខែនោះអស់ជាង៣ពាន់នាក់មិនមែនរឿងលេងសើចទេ! ធ្ងន់ធ្ងរណាស់សភាពការនោះ។ អញ្ចឹងបានជាបងប្អូនមកដល់ពេលនេះទើបដឹងថា ហ៊ុន សែន បានធ្វើកាលពីមុនគឺដើម្បីអី? ដើម្បីសេចក្ដីសុខរបស់បងប្អូននៅពេលនោះ និងនាំមកនូវការសប្បាយរីករាយនាពេលនេះ»។ 

កម្ពុជាខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិអស់២ឆ្នាំ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយពលរដ្ឋពុំទទួលបានការចាក់វ៉ាក់សាំងបានគ្រប់គ្រាន់។ រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះការឆ្លងជាសហគមន៍ ២០ កុម្ភៈ។ កម្ពុជាប្រើពេល ៨ខែដើម្បីធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅបាន ១០០ភាគរយ និងបានបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្ដេចតេជោ បានអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញនៅឆ្នាំ២០២២នេះ យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ មានពលរដ្ឋខ្មែរជាង ៥,១លាននាក់ចេញដើរកម្សាន្តក្នុងថ្ងៃសម្រាកនេះ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក