ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សណ្ឋាគារហៃយ៉ាត់ភ្នំពេញនឹងរៀបចំការតាំងពិព័ណ៌គំនូរទំនើបដើម្បីយកថវិកាបរិច្ចាកដល់មូលនិធិអាហារូបករណ៍ផ្នែកសិល្បៈនៅអង្គការ ហ្វារពន្លឺសិល្បៈ

ភ្នំពេញ៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សហការជាមួយនិង Tribe Art Cambodia បានអញ្ជើញលោក CARNE GRIFFITHS មកចូលរួមក្នុងពិធីតាំងពិព័ណ៌គំនូរ និងការគូសគំនូររូបម្ចាស់ក្សត្រី Elizabeth II ដោយផ្ទាល់ដើម្បីប្រារព្ធនិងអបអរសាទរដល់ម្ចាស់ក្សត្រីដែលគ្រងរាជ្យយូរបំផុតក្នុងប្រវត្តិសាស្ត្រនៃចក្រភពអង់គ្លេស ជាប្រមុខនៃប្រជាជាតិអស់រយៈពេល ៧០ឆ្នាំ។

កម្មវិធីរាត្រីស្រមោលសរ និងពិសារភោជនីយអាហារពេលល្ងាច រៀបចំនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ហើយរូបគំនូរនឹងត្រូវដាក់តាំងឱ្យទស្សនាដោយសេរីនៅសណ្ឋាគារហៃយ៉ាត់ភ្នំពេញចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ថវិកាដែលទទួលបានពីកម្មវិធីរាត្រីស្រមោលសរ នឹងត្រូវបរិច្ចាគជូនទៅមូលនិធិ Terry McIlkenny Foundation ដែលផ្តល់អាហារូបករណ៍ផ្នែកសិល្បៈនៅអង្គការ ហ្វារពន្លឺសិល្បៈ។

លោក Griffiths ជាវិចិត្រករដៃឯក ដោយទេពកោសល្យសិល្បៈនៃការគូសគំនូររបស់គឺប្រើទឹកតែជាចម្បង មកធ្វើជាទឹកថ្នាំសម្រាប់គូស ការសរសេរអក្សរផ្ចង់ និងក្រាហ្វិចជាដើម។ គំនូររបស់លោកផ្ដល់នូវការស្វែងយល់ពីទម្រង់រូបមនុស្ស លក្ខណៈធរណីមាត្រ និងទម្រង់បែបផ្កា ដោយមានការរួមបញ្ជូលគ្នានៃព្យញ្ជនៈនិងភាពអរូបីដែលលោកបានជួបប្រទះក្នុងស្ថានភាពរស់នៅគ្រប់យ៉ាងដែលបានកើតឡើងនៅជុំវិញខ្លួនរបស់លោក។

ការចងក្រងរូបភាពនេះកើតឡើងពីក្តីសុបិន្តឥតព្រំដែនរបស់លោក បានបង្កើតនូវដំណើរមួយដែលផ្តោតទៅលើទិដ្ឋភាពនៃភាពស្ញប់ស្ញែង និងភាពអស្ចារ្យ ក៏ដូចជាការបង្ហាញពីអារម្មណ៍នៃការលះបង់ចោលអ្វីមួយ ដើម្បីចាប់យកអ្វីមួយដែលថ្មីនិងការស្វែងរកអាណាចក្រថ្មីនិងកាន់តែអស្ចារ្យ។

កាលពីឆ្នាំ២០១៩ លោក Carne Griffiths បានបង្ហាញស្នាដៃគូសគំនូរនៃ សម្ដេចរាជបុត្រី ទ្រង់ព្រះរាម អ្នកអង្គម្ចាស់ នរោត្តម បុប្ផាទេវី ដែលមានក្បូរក្បាច់រចនាបង្កប់នូវអត្តន័យដ៏អស្ចារ្យ ផ្ទាំងគំនូរនេះត្រូវបានដាក់តាំងបង្ហាញនៅក្នុងសណ្ឋារគារដ៏ប្រណិតលំដាប់ផ្កាយប្រាំ ផាក ហៃយ៉ាត់ ខេត្តសៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក