ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូនប្រុសភ្លោះដែលទើបនឹងកើតរបស់ Ronaldo បានស្លាប់

អន្តរជាតិ៖ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo និងលោកស្រី Georgina Rodriguez ដែលបានប្រកាសកាលពីខែតុលាឆ្នាំមុនថាពួកគេកំពុងរំពឹងថានឹងមានកូនភ្លោះនោះបាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែមេសាថា ទារកម្នាក់ក្នុងចំណោមទារកទាំងពីរបានស្លាប់ហើយ។

Ronaldo និង Rodriguez បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «វាគឺជាការសោកសៅយ៉ាងខ្លាំងដែលយើងត្រូវប្រកាសថាទារករបស់យើងបានទទួលមរណភាព។ វាគឺជាការឈឺចាប់ដ៏ធំបំផុតដែលឪពុកម្តាយគ្រប់រូបអាចមានអារម្មណ៍»។

ពួកគេបានបន្ថែមថា៖ «មានតែកំណើតនៃកូនស្រីរបស់យើងទេដែលផ្តល់ឱ្យយើងនូវកម្លាំងដើម្បីរស់នៅពេលនេះជាមួយនឹងក្តីសង្ឃឹមនិងសុភមង្គល»។

ដោយសុំភាពឯកជនក្នុងអំឡុងពេលដ៏លំបាកនេះ ប្តីប្រពន្ធនេះបានថ្លែងអំណរគុណដល់គ្រូពេទ្យ និងគិលានុបដ្ឋាយិកាសម្រាប់ការថែទាំ និងការគាំទ្រពីអ្នកជំនាញ។

កីឡាករ Ronaldo វ័យ ៣៧ឆ្នាំ ដែលជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ពិភពលោកចំនួន ៥ដង បានចូលរួមជាមួយ Manchester United វិញកាលពីឆ្នាំមុនបន្ទាប់ពីឈ្នះពានរង្វាន់ជាច្រើនជាមួយ Real Madrid និង Juventus៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក