ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងតាមចាប់ខ្លួនបុរសម្នាក់ក្រោយវាយសម្លាប់ប្រពន្ធនៅខ្ទមស្រែ

បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងតាមរកបុរសម្នាក់ឈ្មោះ ឈាក់ ដោះ អាយុ ៣២ឆ្នាំ ដែលសង្ស័យថាបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួននៅខ្ទមស្រែមួយកន្លែងនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីម៉ោង២ទាបភ្លឺថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ យង់ ទី អាយុ ៣១ឆ្នាំមានទីលំនៅភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានជនល្មើសវាយសម្លាប់នៅលើពំនូកចំបើងមួយកន្លែង និងត្រូវប្រទះសាកសពឃើញនៅម៉ោង ៣រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

ឪពុកជនរងគ្រោះឈ្មោះ យ័ន យង់ អាយុ៥១ឆ្នាំ បានឱ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ គឺប្តីប្រពន្ធនឹងគ្នាហើយបានមកស្នាក់នៅខ្ទមចាំស្រែរបស់គាត់នៅចំណុចកន្លែងកើតហេតុខាងលើដើម្បីបំរុងទៅធ្វើការនៅប្រទេសថៃ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រួតពិនិត្យ និងធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក