ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការអះអាងថាការកើនឡើងភាពក្រីក្រជាង ៤ភាគរយនៅកម្ពុជាបណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩

សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការអះអាងថា មួយផ្នែកធំនៃអត្រាកើនឡើងភាពក្រីក្ររបស់ប្រជាជនកម្ពុជាបណ្តាលមកពីវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ខណៈអត្រានេះមានសន្ទុះកើនឡើងជាង ៤ភាគរយគិតចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០១៩ និងឆ្នាំ២០២០។

ក្នុងពិធីបើកសិក្ខាសាលាស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នៅសាលាខេត្តសៀមរាប ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងផែនការ លោក ទួន ថាវរៈ បានឲ្យដឹងថា ផ្នែកតាមទិន្នន័យស៊ើបអង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៩ និង២០២០ អត្រាភាពក្រីក្រនៅមានសន្ទុះកើនកើនឡើងមកដល់ ១៧,៨ភាគរយ ដែលការកើនឡើងនូវអត្រាភាពក្រីក្រនេះមួយផ្នែកធំបណ្តាលមកពីវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។

លោកបានរំឭកផងដែរថា អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ពី ៤៧ភាគរយ នៅឆ្នាំ២០០៧ មកនៅត្រឹម ២២,៩ភាគរយ ក្នុងឆ្នាំ២០០៩ និងបន្តធ្លាក់មកនៅត្រឹម ១៣,៥ភាគរយ នាឆ្នាំ២០១៤ និងបានរុញកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥។

ប៉ុន្តែចាប់តាំងពីមានឆ្លងរាតត្បាតជំងឺកូវីដនៅឆ្នាំ២០១៩ មកស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់ផ្ដើមមានការធ្លាក់ចុះ ដែលជាហេតុបណ្ដាលឲ្យមានអត្រាភាពក្រីក្រកើនឡើងមកវិញ។

ទោះយ៉ាងនេះក្ដី លោកបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានជំរុញការអនុវត្តគោលនយោបាយជាតិ ប្រជាជន ឆ្នាំ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឲ្យកាន់តែមានប្រសិទ្ធភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក