ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សមត្ថកិច្ចខេត្តឧត្តរមានជ័យចាប់ខ្លួនជនសង្ស័យជាក្មេងជំទង់ ៣នាក់ដែលធ្វើសកម្មភាពរំលោភសម្លាប់លើក្មេងស្រី អាយុ ១៧ឆ្នាំម្នាក់

ឧត្តរមានជ័យ៖ ក្មេងជំទង់អាយុពី១៥ ដល់១៨ឆ្នាំ ចំនួន៣នាក់ត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យស្រាវជ្រាវចាប់ខ្លួនបានកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ម្សិលមិញ។ ពួកគេទាំង៣នាក់បានសារភាពថាពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់លើជនរងគ្រោះពិតប្រាកដមែន។

យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យឱ្យដឹងថាជនសង្ស័យទាំង៣នាក់មានឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ និងភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ពួកគេទាំង៣នាក់រស់នៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្មេងទាំង៣នាក់នេះធ្វើសកម្មភាពរំលោភលើយុវតីមួយរូបអាយុ ១៧ឆ្នាំ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣និង០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងវាយសម្លាប់បោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូងភូមិចំការចេក។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក