ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសេដ្ចកិច្ចឱ្យម្ចាស់អាជីវកម្មដាក់លិខិតប្រកាស VAT លើកម្មវិធីអនឡាញ E-Filing ដើម្បីបង្ករភាពងាយស្រួល

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យ បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាសទាំងអស់អាចប្រកាសអាករលើតម្លៃបន្ថែម (វិធីគិតអាករជំនួស) ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (E-Filing) ដើម្បីបង្ករភាពងាយស្រួល។

ក្នុងសេចក្ដីណែនាំស្តីពីការដាក់ឱ្យអនុវត្តការដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម (វិធីគិតអាករជំនួស) ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (E-Filing) បានឱ្យដឹងថា ការបញ្ចូលមុខងារប្រកាសអាករលើតម្លៃបន្ថែមលើប្រព័ន្ធអនឡាញនេះក្នុងគោលបំណងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងដើម្បីផ្តល់នូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ធានាបាននូវ តម្លាភាព ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងភាពជឿទុកចិត្តក្នុងការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជន ត្រូវដាក់លិខិតប្រកាស អាករលើតម្លៃបន្ថែម (វិធីគិតអាករជំនួស) សម្រាប់រយៈពេលជាប់ពន្ធខែមេសា ឆ្នាំ២០២២ តរៀងទៅដោយប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការប្រកាសបង់ពន្ធអាជីវកម្មអនឡាញ (E-Filing) ។

សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំទាំងអស់ត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម (វិធីគិតអាករជំនួស) ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសបង់ពន្ធអាជីវកម្មអនឡាញ (E-Filing) យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ពីខែដែល ប្រតិបត្តិការទាក់ទិននឹងអាករនោះបានកើតឡើង ដោយរួចផុតពីពន្ធបន្ថែម ១០% ពីការយឺតយាវក្នុងការដាក់លិខិតប្រកាស។

ដើម្បីធ្វើការស្វែងយល់បន្ថែមអំពីការប្រើប្រាស់មុខងារ បញ្ជីទិញទំនិញ ឬសេវាឌីជីថល (វិធីគិតអាករជំនួស) ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (E-Filing) អ្នកប្រើប្រាស់អាចពិនិត្យមើលលម្អិតក្នុងសៀវភៅណែនាំស្តីពី ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (E-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមាននៅក្នុងគេហទំព័រ https://kox.goy,kh ឬចូលទស្សនាវីដេអូណែនាំ (Video Tutorial) ឬអាចទូរស័ព្ទមក Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store Menu Android ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក