ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ីស្រាអ៊ែលបាញ់កម្ទេចជំរុំរបស់ក្រុមហាម៉ាស់ មួយម៉ោងក្រោយមានរ៉ុកែ្កតហោះចេញតំបន់កាហ្សាចូលដែនអាកាសរបស់ខ្លួន

ប៉ាឡេស្ទីន៖ អាជ្ញាធរប៉ាឡេស្ទីនថា អ៊ីស្រាអ៊ែលបានប្រើការវាយប្រហារតាមអាការលើជំរំដែលប្រើប្រាស់ដោយក្រុមហាម៉ាស និងបក្សពួកកាហ្សាផ្សេងទៀត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។ ការបាញ់ប្រហារនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែតមួយគ្រាប់ដែលបាញ់ចេញពីតំបន់កាហ្សាស្ទ្រីប។

យោធាប៉ាឡេស្ទីនបាននិយាយថា គោលដៅដែលអ៊ីស្រាអ៊ែលបាញ់នោះគឺជាកន្លែងផលិតអាវុធ តែគ្មាននរណាម្នាក់រងរបួសទេ។

ការបាញ់រ៉ុក្កែតពីកាហ្សានេះ គឺជាការវាយប្រហារលើកដំបូងក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈដែលភាពតានតឹងជុំវិញទីសក្ការៈបូជាក្រុងយេរ៉ូសាឡឹម បានទាក់ទាញនូវវោហាសាស្ត្រគាំទ្រប៉ាឡេស្ទីនពីប្រទេសហ្ស៊កដានី និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក។

គ្មានក្រុមប្រយុទ្ធកាហ្សាណា ចេញមុខអះអាងទទួលខុសត្រូវចំពោះការបាញ់បង្ហោះនេះទេ ដែលបន្ទាប់ពីមានការព្រមានរបស់ពួកហាម៉ាសអ៊ីស្លាមជ្រុលនិយមអំពីការសងសឹកចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែលជុំវិញបរិវេណវិហារអ៊ីស្លាម Al Aqsa នៃក្រុងហ្សេរ៉ូសាឡឹម។

ចាប់តាំងពីថ្ងៃសុក្រ ទី១៥ ខែមេសា វិហារ Al Aqsa ដែលត្រូវបានគោរពដោយជនជាតិយូដាជាកន្លែងគោរពបូជានៃប្រាសាទបុរាណពីរ បានឃើញការប្រឈមមុខដាក់គ្នារវាងអ្នកគប់ដុំថ្មប៉ាឡេស្ទីននិងប៉ូលីសកុបកម្មអ៊ីស្រាអែល ដែលបានរម្លឹកឡើងវិញនូវអំពើហឹង្សាកាលពីមួយឆ្នាំមុន។

ប៉ាឡេស្ទីនចោទអ៊ីស្រាអែលថាបានទន្ទ្រានយកក្រុង Al Aqsa ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដានរបស់មូស្លីម។ អ៊ីស្រាអែលនិយាយថា ក្រុមបាតុករប៉ាឡេស្ទីនព្យាយាមរំខានដល់ការអធិស្ឋានរបស់មូស្លីមក្រោមហេតុផលនយោបាយ និងទប់ស្កាត់ការមកលេងរបស់ជនជាតិយូដា។

ភាពតានតឹងនេះធ្វើឲ្យស្មុគស្មាញដល់ទំនាក់ទំនងសន្តិសុខរបស់អ៊ីស្រាអែលជាមួយហ្ស៊កដានី ដែលជាអ្នកថែរក្សាវិហារ Al Aqsa ហើយមានប្រជាជនប៉ាឡេស្ទីនភាគច្រើន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក