ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងធនធានទឹកប្រកាសពីលទ្ធភាពនៃការធ្លាក់ភ្លៀងចាប់ពីថ្ងៃទី២០ ខេត្តកោះកុង អាចទទួលរងទឹកភ្លៀងច្រើនជាងគេ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២៦ ខែមេសា ភ្លៀងនឹងចាប់ផ្ដើមធ្លាក់នៅទូទាំងប្រទេសពីកម្រិតខ្សោយទៅមធ្យម ដោយមានលាយឡំផ្គរ រន្ទៈ និងខ្យល់កន្ត្រាក់ ខណៈខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រសួងឧតុនិយមឱ្យដឹងថា បញ្ហាបណ្ដាលឱ្យមានភ្លៀងធ្លាក់នេះបណ្ដាលមកពីឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ។

ក្រសួងស្នើដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ។

បើតាមក្រសួងធនធានទឹក សីតុណ្ហភាពនៅកម្ពុជាពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែមេសា មានចន្លោះពី២២ ដល់៣៦អង្សាសេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក