កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជិត ១០០ខ្នងនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងឃុំចំនួន ៤ឃុំ រងការខូចខាតធ្ងន់-ស្រាល ចំនួន ៨២ខ្នងដោយសារខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។

អធិការនគរបាល ស្រុកស្វាយចេក លោកវរសេនីយ៍ឯក ជា ស្លូញ បានឱ្យដឹងថា ខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងបានបោកបក់បំផ្លាញរបើកដំបូលផ្ទះពលរដ្ឋ និងមានមួយចំនួនត្រូវប៉ើងចេញពីជើងតាងផងដែរទោះជាយ៉ាងណាគ្មានអ្នករងគ្រោះថ្នាក់នោះឡើយ។

លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលចំនួន ៣១នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើរៀបចំជួសជុលផ្ទះឡើងវិញផងដែរ។

កាលពីថ្ងៃទី១២ ខែមេសា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងក្នុងអំឡុងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅទូទាំងប្រទេស។ បើតាមក្រសួង បាតុភូតនេះបណ្ដាលមកពីឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនិងសីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទម៉ូឌីណាមិច (Thermodynamic)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក