ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលនឹងរៀបចំគ្រូពេទ្យចល័តបន្ថែមចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងបន្ថែមក្រុមគ្រូពេទ្យចល័តចុះចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាមរោងចក្រ សាលារៀន ទីផ្សារ និងទីប្រជុំជនសំខាន់ៗដើម្បីបង្ករភាពងាយស្រួលដល់ពលរដ្ឋក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។

យោងតាមសេចក្ដីជូនព័ត៌មាន ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងជួសទី៣ និងដួសទី៤) ក្រសួងសុខាភិបាល ឱ្យដឹងថានៅក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមានក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ដោយក្រសួងការពារជាតិ ចុះចាក់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា ចុះជួយចាក់វ៉ាក់សាំងនៅ ខេត្តកំពង់ចាម កំពត ព្រៃវែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ស្ទឹងត្រែង និងខេត្តក្រចេះ និងក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តចំនួន ១០ទៀត នឹងចុះចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមក្រុមគោលដៅសំខាន់ៗ។

ការចុះចាក់វ៉ាក់សាំងនេះនៅក្រោមការសម្របសម្រួលពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា និងការចាត់ចែងរបស់រដ្ឋបាលរាជធានី-ខេត្ត នៅតាមទីតាំងសំខាន់ៗដូចជា រោងចក្រ សហគ្រាស ទីផ្សារ ទីប្រជុំជន និងនៅតាមសាលារៀន។

ដោយឡែក ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈ នៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នៅតែបន្តបើកដំណើរការចាក់ជាធម្មតារៀងរាល់ថ្ងៃរួមទាំងថ្ងៃឈប់សំរាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។

ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ដូចនេះបងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅចាក់នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលក៏បាន ឬអញ្ជើញទៅចាក់នៅតាមក្រុមគោលដៅខាងលើក៏បានហើយក៏មានក្រុមគ្រូពេទ្យចុះចាក់ដល់គេហដ្ឋានបងប្អូនប្រជាពលរដ្ឋជាបណ្តើរៗផងដែរ»។

បើតាមក្រសួងសុខាភិបាល ការធ្វើបែបនេះគឺដើម្បីសម្រួលដល់ការលំបាកពលរដ្ឋដែលត្រូវចាក់ និងដល់វេនត្រូវចាក់វ៉ាក់សាំងបានទទួលវ៉ាក់សាំងកាន់តែរហ័ស និងទាន់ពេលវេលាដើម្បីបង្កើនភាពស៊ាំបុគ្គល ក៏ដូចជាភាពស៊ាំក្នុងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូរីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងបន្តចរាចរនៅក្នុងសហគមន៍នៅឡើយ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក