ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អូស្ត្រាលីគាំទ្រគម្រោងជួយស្ត្រីដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានឲ្យដឹងថា តាមរយៈ Action Aid Cambodia និងកម្មវិធី ANCP អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្របណ្តាញស្ត្រីឆ្នើម ក្នុងការដោះស្រាយការងារសំខាន់ៗមួយចំនួនដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងបញ្ហាដទៃទៀតដែលស្ត្រីនិងក្មេងស្រីត្រូវប្រឈមក្នុងដំណាក់កាលជំងឺកូវីដ-១៩។

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថាស្ត្រី និងក្មេងស្រីត្រូវបានរងផលប៉ះពាល់ជាខ្លាំងពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗទៀត រួមទាំងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ស្ត្រីមានហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ហើយទទួលរងបន្ទុករបស់គ្រួសារ និងតួនាទីជាអ្នកមើលថែទាំកាន់តែច្រើន។

បណ្តាញស្ត្រីឆ្នើមជំរុញឱ្យមានការចូលរួមពីស្ត្រីនៅក្នុងសហគមន៍តាមខេត្ត នៅក្នុងដំណើរការធ្វើការសម្រេចចិត្តទាក់ទងនឹងអភិបាលកិច្ចអាកាសធាតុនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន។

ស្ថានទូតបន្តថា៖ «វាមានសារៈសំខាន់ណាស់ដែលទស្សនៈផ្ទាល់ខ្លួនរបស់ស្ត្រីត្រូវបានឆ្លុះបញ្ចាំងនៅក្នុងអភិបាលកិច្ចអាកាសធាតុ និង គ្រោះមហន្តរាយ។ ក្នុងនោះ ការគាំទ្រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ គឺមានសារៈសំខាន់ចំពោះគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍ របស់ប្រទេសអូស្ត្រាលី រួមជាមួយនឹងសកម្មភាពអាកាសធាតុ»។

កម្មវិធីជម្រើសដឹកនាំដោយស្រ្តីដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា (WLACC) របស់អង្គការ Action Aid គឺជាកម្មវិធីគាំទ្រដោយ National Disaster Management Commission ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និង UN Women ដែលបង្កើតឡើងដើម្បីគាំទ្រ បណ្តាញស្ត្រីឆ្នើមដើម្បីផ្តល់នូវដំណោះស្រាយដែលមានបរិយាបន្នយេនឌ័រ ទៅដល់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក