ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថវិកាជិត ៥០០លានរៀលត្រូវបានក្រសួងសាធារណការពិន័យពីរថយន្តដឹកលើសទម្ងន់ជាង ៣០០គ្រឿង

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសាធារណការនិងដឹងជញ្ជូន បានឲ្យដឹងថា ក្នុងខែមីនា ឆ្នាំ២០២២ ក្រសួងបានចាប់រថយន្តដឹកលើសទម្ងន់ចំនួន ២៨២គ្រឿង និងពិន័យថវិកាជាង ៤៩៩លានរៀល។

របាយការណ៍បានឲ្យដឹងទៀតថា ចំនួននេះមានការថយចុះ ១៧គ្រឿង ស្មើ៥% បើធៀបនឹងទិន្នន័យ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅដែលមានចំនួន ២៩៩ គ្រឿង ។

ទោះជាយ៉ាងណា ក្រសួងនៅតែស្នើដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ឱ្យឈប់ដឹកជញ្ជូនលើសទម្ងន់ ដោយថាសកម្មភាពនេះបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក