ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កងទ័ពរុស្ស៊ីបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនសម្ភារៈយោធាទៅអ៊ុយក្រែន

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី ថាទាហានរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់យោធាដែលផ្តល់ដោយដោយប្រទេសលោកខាងលិចទៅអ៊ុយក្រែន នៅជិតទីក្រុង Odessa ។

ការបាញ់ទម្លាក់នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រាប់សារព័ត៌មានថា៖ «កងទ័ពអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធាអ៊ុយក្រែននៅជិត Odessa ។ យន្តហោះនេះត្រូវបានប្រើដើម្បីដឹកជញ្ជូនសព្វាវុធជាច្រើនដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចទៅកាន់អ៊ុយក្រែន»។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា ក្រសួងការបរទេសរុស្ស៊ីបានផ្ញើកំណត់ទូតទៅកាន់ប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ទាក់ទងនឹងការផ្តល់អាវុធដល់អ៊ុយក្រែន។

នៅព្រឹកថ្ងៃព្រហស្បតិ៍ កាសែត Washington Post បានរាយការណ៍ថា រុស្ស៊ីបានផ្ញើកំណត់ទូតផ្លូវការមួយទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះ ហើយបានព្រមានអំពី «ផលវិបាកដែលមិនអាចទាយទុកជាមុនបាន» ប្រសិនបើសហរដ្ឋអាមេរិក និងណាតូបន្តបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន។

យោងតាមរបាយការណ៍របស់ CNN ដែលដកស្រង់សម្តីមន្ត្រីសេតវិមានកាលពីថ្ងៃសៅរ៍ កញ្ចប់ជំនួយយោធាចុងក្រោយរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៨០០លានដុល្លារ «បានចាប់ផ្តើមមកដល់» នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងឧទ្ធម្ភាគចក្រយោធា យន្តហោះបាញ់បង្ហោះ និងយន្តហោះគ្មានមនុស្សបើក (ត្រូន)។ ការដឹកជញ្ជូនចុងក្រោយនេះបាននាំឱ្យចំនួនជំនួយយោធាសរុបរបស់អាមេរិកដល់អ៊ុយក្រែនរហូតដល់ជាងបីពាន់លានដុល្លារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក