ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សស្លាប់និងរបួសជាង ១០០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមឃឿន បានប្រាប់ EAC News ថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៣៨លើក ដែលបណ្តាលឱ្យមនុស្សស្លាប់និងរបួស ១០៧នាក់។

លោកបានបញ្ជាក់ថាក្នុងចំណោមជនរងគ្រោះទាំង ១០៧នាក់ មាន ២៧ស្លាប់ និង៨០នាក់រងរបួស។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថាមូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន កត្តាល្បឿន ការមិនគោរពសិទិ្ធ ការប្រជែងគ្រោះថ្នាក់ និងការផឹកគ្រឿងស្រវឹង។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលឈប់សម្រាកបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥ ១៧៥ ៧៥៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥ ១៤០ ៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥ ២៥៩នាក់ ខណៈខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍ច្រើនជាងគេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក