BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៦ករណីថ្មី (ឆ្លងថ្មីសហគមន៍១៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ២០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,០៧៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣២,៧៨៩នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,២៨០ករណី(ជាប្រភេទអូមីក្រុង) ៕