ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៣១ករណីថ្មី ក្នុងនោះករណីនាំចូល ១៥ករណី ខណៈអ្នកជំងឺ ១០៦៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៤.២៤៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២៦៣នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២៧.១៤៧នាក់៕


