ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ថាការប្ដេជ្ញាការពារសន្ដិភាពគឺដោយសារមិនចង់ឃើញយុវជនជំនាន់ក្រោយជួបវាសនាអភ័ព្វដូចសម្ដេច

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា សម្ដេចបានដាក់ចិត្តក្នុងការប្ដេជ្ញាការពារនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជាដោយសារតែសម្រេចមិនចង់ឃើញយុវជនជំនាន់ក្រោយជួបវាសនាអភ័ព្វដូចសម្ដេចនោះទេ។

ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក់ព្រះថោងនាងនាគនៅក្នុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ បានរំលឹកពីប្រវត្តិនៃការបាត់បង់ភ្នែកម្ខាងរបស់សម្ដេចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ដោយថាគឺជាសោកនាដកម្មនៃសង្គ្រាមដែលបានធ្វើឲ្យយុវជនដូចសម្ដេចទទួលរងគ្រោះបែបនេះទេ។

សម្ដេចថា៖ «ក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំមានឱកាសក្នុងដើម្បីដឹកនាំប្រទេសខ្ញុំព្រះករុណាខ្ញុំប្ដូរផ្ដាច់ដើម្បីដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព។ ស្វែងរកសន្តិភាពជូនប្រជាជនឲ្យខានតែបាន ខ្ញុំមិនចង់ឃើញយុវជន ឬកុមារ មានវាសនាអភ័ព្វដូចខ្ញុំព្រះករុណាខ្ញុំដែលក្លាយខ្លួនជាជនរងគ្រោះនៃសង្គ្រាម»។

សម្ដេចថាសម្ដេចមិនចង់ឱ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពនៃប្រទេសនេះទេ ដោយថាការអាចត្រឡប់មកប្រារព្ធនូវពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ និងការរីកចម្រើនរបស់កម្ពុជាគឺដោយសារតែកត្តាសន្តិភាព។

សម្ដេចបានឲ្យតម្លៃយ៉ាងខ្ពស់ដល់សន្តិភាពនិងថា «កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្វែងរកសន្តិភាព»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក