BRAKING NEWS: សម្ដេចតេជោ បញ្ជាឲ្យអាជ្ញាធរផ្អាកអនុវត្តន៍នូវច្បាប់គ្រប់គ្រងកូវីដក្នុងអំឡុងចូលឆ្នាំ
ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរឲ្យផ្អាកច្បាប់គ្រប់គ្រងកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសម្ដេចថាឲ្យពលរដ្ឋទទួលបានការសប្បាយរីករាយក្នុងអំឡុងពេលនេះ និងថាអាចអនុវត្តន៍បានតែកន្លែងណាមានហានិភ័យនៃជំងឺប៉ុណ្ណោះ។
ទោះជាយ៉ាងណាសម្ដេចបានស្នើឲ្យពលរដ្ឋអនុវត្តន៍វិធានការសុខាភិបាល ៣កុំ ៣ការពារ ត្រូវចេញទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីធានាថាកម្ពុជាមានសុវត្ថិភាពគ្រប់គ្រាន់។
សម្ដេចបានថ្លែងបែបនេះក្នុងពេលអភិសេករូបសំណាកតំណាងឲ្យការកកើតទឹកដីកម្ពុជា «ព្រះថោងនាងនាគ» នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ៕