កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រូបសំណាកតំណាងអោយការកកើតទឹកដីកម្ពុជាត្រូវបានសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអភិសេក

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃចូលឆ្នាំថ្ងៃទី៣ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីអភិសេករូបសំណាកតំណាងឲ្យការកកើតទឹកដីកម្ពុជា «ព្រះថោងនាងនាគ» នៅក្នុងខេត្តព្រះសីហនុ។ 

ពិធីត្រូវបានចាប់ផ្ដើមនៅម៉ោង ៦និង៣០នាទីព្រឹក ដោយរៀបចំជាពិធីសាសនាដោយមាន ការអភិសេក រាំរបាំថ្វាយ សែនព្រេន និងព្រះសង្ឃអញ្ជើញសូត្រមន្តស្វាធ្យាយប្រោះព្រំសុខសិរីសួស្ដីនៅទីតាំងរូបសំណាក ដោយមានអ្នកចូលរួមជាមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើន នៅទីតាំងរង្វង់មូល «ព្រះថោងនាងនាគ» ដោយផ្ទាល់។ 

រូបបដិមា «ព្រះថោងនាងនាគ» គឺជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក