ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញលេងល្បែងវាយក្អមដែលតំណាងឲ្យការលេងល្បែងប្រជាប្រិយមួយនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
ឆ្លៀតពេលសម្រាកកម្សាន្តនៅក្នុងខេត្តព្រះសីហនុក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីងូតទឹកសមុទ្រកំសាន្ត សម្ដេចតេជោបានលេងល្បែងវាយក្អមនៅលើឆ្នេរអូរឈើទាល។
ល្បែងវាយក្អម គឺជាល្បែងប្រពៃណីមួយដែលពេញនិយមនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ល្បែងនេះគឺត្រូវចងក្អមនៅលើកន្លែងដែលខ្ពស់ក្នុងលំហមួយ ខណៈដែលអ្នកលេងត្រូវចងក្រម៉ានឹងភ្នែករួចកាន់ឈើមួយដើម្បីវាយ។ ជាទូទៅគឺគេតែងតែបង្វិលខ្លួនចំនួន ៣ជុំមុននឹងឲ្យអ្នកលេងដែលភ្នែកកំពុងចងក្រមា ស្វែងរកអមនឹងយកឈើវាយទៅលើក្អមនោះ។
កាលពីម្សិលមិញសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានលេងល្បែងនេះផងដែរ។
គួរដឹងផងដែរថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារបានមកសំរាកកំសាន្តនៅខេត្តព្រះសីហនុ ដែលជាខេត្តតារារះនៅភាគនារតីនៃប្រទេស។ នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរសម្ដេចទាំងពីរក៏នឹងអភិសេករូបសំណាកព្រះថោងនាងនាគផងដែរ៕