៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

នាយករដ្ឋមន្ត្រីអូស្ត្រាលីអរគុណកម្ពុជាដែលធ្វើឲ្យប្រជាជនរបស់ខ្លួនមានអារម្មណ៍ថាមានសុវត្ថិភាព

អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត មូរីសាន់ បានផ្ញើលិខិតអបអរសាទរនិងចូលរួមរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលកំពុងតែប្រព្រឹត្តនៅខែមេសានេះ។ លោកបានអរគុណដល់កម្ពុជាដែលបានធ្វើឲ្យអូស្ត្រាលីមានអារម្មណ៍ថាសុវត្ថិភាព និងធានាបាននូវសុខមាលភាពពីជំងឺកូវីដ-១៩។ 

ក្នុងសារលិខិតអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក Scott Morrison បានចាត់ទុកការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ជានិមិត្តសញ្ញានៃសុច្ឆន្ទៈ ការ​ដឹង​គុណ ការ​សម្អាត និង​ការ​លើក​ទឹក​ចិត្ត នៅពេលដែលយើងលាគ្នាមួយឆ្នាំដ៏លំបាកមួយទៀត។ 

លោកបានលើកឡើងថា ការរៀបចំពិធីចូលឆ្នាំក្រោយពីវិបត្តិកូវីដ-១៩ បានបង្ហាញនូវជោគជ័យមួយរបស់កម្ពុជា និងជាឆ្នាំនៃការបង្កើតទំនាក់ទំនងឡើងវិញជាមួយកម្ពុជាក្រោយពីវិបត្តិនៃជំងឺរាតត្បាត។ 

លោកថា៖ «ខ្ញុំចង់អរគុណអ្នកដែលបានជួយថែរក្សាយើងទាំងអស់គ្នាដោយសុវត្ថិភាព និងធានាបាននូវសុខុមាលភាពអ្នកនៅជុំវិញអ្នក។ [...] ថ្ងៃនេះនៅឆ្នាំថ្មី យើងទន្ទឹងរង់ចាំពេលវេលាល្អប្រសើរ និងជាឆ្នាំនៃការទំនាក់ទំនងឡើងវិញ។ សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់លោកអ្នក និងក្រុមគ្រួសារ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក